ជីវិតកម្សាន្ដ
ទើបឈ្នះមកុដថ្មីមួយទៀត លីវ ជីលី ត្អូញត្អែរថា ហត់ចិត្ត និងចង់បាក់ទឹកចិត្តម្តងៗហើយ
ម្ចាស់មកុដ Miss Grand Cambodia២០២០ កញ្ញា លីវ ជីលី ដូចដែលមហាជន និងអ្នកគាំទ្របានដឹងហើយថា កាលពីកន្លងទៅនាងបានប្រកាសចូលរួមប្រកួតកម្មវិធី Miss Supranational Cambodia២០២៣ ហើយទីបំផុតកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ ថ្មីៗនេះ នាងក៏សម្រេចក្តីស្រមៃរបស់ខ្លួនថែមទៀត គឺដណ្ដើមបានជ័យជំនះដោយឈ្នះមកុដនៅក្នុងការប្រកួតមួយនេះ។

ជាមួយគ្នា នៃការដណ្ដើមបានមកុដថ្មីបន្ថែមទៀតនេះ បវរកញ្ញា លីវ ជីលី ក៏បានសម្ដែងក្តីរំភើប និងត្រេកអរចំពោះនូវអ្វីដែលខ្លួនកំពុងទទួលបាននាពេលនេះ។ ម្យ៉ាងទៀត ជីលី បានថ្លែងការអរគុណទៅកាន់អ្នកគាំទ្រផងដែរ ដែលតែងផ្តល់ការលើកទឹកចិត្ត ហើយគាំទ្រនាងតាំងពីដើមមក។ ប៉ុន្តែក្នុងនោះ ជីលី ហាក់មានអារម្មណ៍មិនសប្បាយចិត្តនូវរឿងខ្លះៗ រហូតនាងចេញមកត្អូញត្អែរថា ហត់ចិត្ត និងចង់បាក់ទឹកចិត្តម្តងៗទៅហើយ។

កញ្ញា លីវ ជីលី បានរៀបរាប់ថា “ខ្ញុំមានអារម្មណ៍រំភើប និងមានមោទនភាពដែលទទួលបានតំណែងមួយនេះ ជាលើកចុងក្រោយសម្រាប់ខ្ញុំហើយ(ហត់ចិត្ត ហត់កាយ ពេលខ្លះក៏សឹងបាក់ទឹកចិត្តម្តងៗ)ហើយ ពេលនេះខ្ញុំបានក្រឡេកឃើញថា វិស័យ ១ នេះ បានរីកចម្រើនមានទំពាំងស្នងឫស្សីក៏ច្រើនហើយដែរ ខ្ញុំនឹងបំពេញក្តីស្រមៃខ្ញុំ(មួយផ្សេងទៀត) ហើយក៏សង្ឃឹមថា អូនៗជំនាន់ក្រោយជោគជ័យលើវិស័យបវរកញ្ញាមួយនេះឲ្យប្រទេសរបស់យើងកាន់តែល្បីនៅលើឆាកអន្តរជាតិ”។

បវរកញ្ញា លីវ ជីលី និយាយទៀតថា អ្វីដែលខ្ញុំលះបង់ គឺដើម្បីបងប្អូន និងប្រទេសជាតិ ជាចុងក្រោយ ខ្ញុំនឹងខិតខំបំពេញតួនាទី ១ នេះ ឲ្យបានល្អបំផុត និងឲ្យអស់ពីសមត្ថភាពដែលខ្ញុំមាន។ ជាមួយគ្នានោះ លីវ ជីលី ក៏បានបញ្ជាក់ទៅកាន់អ្នកគាំទ្រដែរថា នាងប្រកួតតែម្ដងនេះទៀតទេ ហើយដំបូងឡើយ នាងគិតថា នឹងខំរៀនភាសាអង់គ្លេស ២ ឆ្នាំ បន្តចូលប្រកួត Miss Universe តែដោយសារឥឡូវនេះហត់ពេក និងចាប់ក្តីស្រមៃមួយផ្សេងទៀតក្រៅពីនេះវិញ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


