ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ប្រារព្ធពិធីក្រុងពាលីសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សុំសេចក្ដីសុខសប្បាយសម្រាប់ កម្ពុជា ទាំងមូល
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ និងសិរីសួស្ដី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅមុខបរិវេណខាងមុខប្រាសាទអង្គរ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣។

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម យឹម ឆាយលី និងលោកជំទាវ ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ នៃខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ឧទ្ទិស និងថ្វាយគ្រឿងសក្ការដល់បារមីថែរក្សាអង្គរ និងជួយឲ្យការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយរដ្ឋបាលខេត្ត បានរៀបចំ មាន ៦ ទីតាំង កម្មវិធីកម្សាន្តចំនួន ៤៤ កម្មវិធី ដែលរៀបចំឡើងនៅតំបន់រមណីយដ្ឋានអង្គរ និងនៅក្នុងក្រុងសៀមរាប។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រះរាជាណាចក្រកម្ពុជា បានបំបែកឯតទគ្គកម្ម«បេះដូងច្រើនជាងគេលើពិភពលោក»។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត បានចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំងបានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» អង្គរសង្ក្រាន្តបានវិលត្រឡប់មកសាជាថ្មី ស្របពេលខួប ១០ ឆ្នាំ ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រលើពិភពលោក ដោយមានការទទួលស្គាល់ពីអន្តរជាតិលើវិញ្ញាសាដែលបានរៀបចំ។ មិនតែប៉ុណ្ណោះគឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្ដុះស្មារតីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និង អន្តរជាតិ ដែលជាមាសបៃតងរបស់កម្ពុជា៕
អត្ថបទ ៖ វិមាន







-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


