ព័ត៌មានអន្ដរជាតិ
ជនស៊ីវិលស្លាប់ កើនដល់ជិត១០០នាក់ ក្នុងការប្រយុទ្ធគ្នានៅ ស៊ូដង់
មនុស្សជិត១០០នាក់ត្រូវស្លាប់ និងរាប់រយនាក់រងរបួស ខណៈការប្រយុទ្ធគ្នា បានរាលដាលពាសពេញប្រទេសស៊ូដង់ ហើយអង្គការសុខភាពពិភពលោក (WHO) និយាយថា មន្ទីរពេទ្យមួយចំនួន លែងមានសមត្ថភាពព្យាបាលអ្នករបួសហើយ ព្រោះច្រើនពេក។

ការប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ទី១៥ខែមេសា រវាងអង្គភាពកងទ័ពដែលស្មោះត្រង់នឹងប្រធានក្រុមប្រឹក្សាអធិបតេយ្យបណ្តោះអាសន្នរបស់ស៊ូដង់ គឺលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Dagalo ឬគេស្គាល់ថា Hemedti។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទទី១៧ខែមេសា សហជីពវេជ្ជបណ្ឌិត និយាយថា ជនស៊ីវិលចំនួន៩៧នាក់ត្រូវបានសម្លាប់ និង ៣៦៥នាក់ផ្សេងទៀតរងរបួសចាប់តាំងពីការប្រយុទ្ធគ្នា ផ្ទុះឡើង។

នេះគឺជាការប្រយុទ្ធលើកដំបូង ចាប់តាំងពីក្រុមទាំងពីររួមកម្លាំងគ្នា ដើម្បីបណ្តេញមេដឹកនាំផ្តាច់ការឥស្លាមនិយមជើងចាស់ Omar al-Bashir ក្នុងឆ្នាំ២០១៩។
អំពើហិង្សានេះ ត្រូវបានបង្កឡើងដោយការខ្វែងគំនិតគ្នាលើការរួមបញ្ចូល RSF ទៅក្នុងយោធា ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរឆ្ពោះទៅកាន់ការគ្រប់គ្រងដោយស៊ីវិល ដើម្បីបញ្ចប់វិបត្តិនយោបាយ-សេដ្ឋកិច្ច ដែលបង្កឡើងដោយរដ្ឋប្រហារយោធាឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Guardian
ចុចអាន៖ ការប្រយុទ្ធដណ្តើមអំណាចគ្នានៅស៊ូដង់ សម្លាប់មនុស្សកាន់តែច្រើន រួមទាំងបុគ្គលិករបស់ UN
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


