ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធដណ្តើមអំណាចគ្នានៅស៊ូដង់ សម្លាប់មនុស្សកាន់តែច្រើន រួមទាំងបុគ្គលិករបស់ UN
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានកើតឡើងនៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ បើទោះបីជាមានការផ្អាករយៈពេលមួយម៉ោងកាលពីថ្ងៃអាទិត្យទី១៦ខែមេសា ដើម្បីដោះស្រាយតម្រូវការផ្នែកមនុស្សធម៌ រួមទាំងការជម្លៀសអ្នករងរបួសក៏ដោយ។

ជនស៊ីវិលជាង ៦០នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេស ដោយក្នុងនោះក៏មានបុគ្គលិកអង្គការសហប្រជាជាតិចំនួន៣នាក់ផងដែរ។ លើសពីនេះ មនុស្សជាង៦០០នាក់ ត្រូវរបួស។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា ខ្លួនបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសក្រីក្រមួយនេះ បន្ទាប់ពីការសម្លាប់កម្មកររបស់ខ្លួនចំនួន៣នាក់នៅរដ្ឋ North Darfur។

ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងកងកម្លាំងគាំទ្ររហ័ស (RSF) បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ និងក្តីព្រួយបារម្ភក្នុងតំបន់ រួមទាំងការបិទព្រំដែននៅប្រទេសជិតខាងគឺ អេហ្ស៊ីប និងឆាដផងដែរ។
ការប្រយុទ្ធគ្នាបានបន្តដល់យប់ជ្រៅថ្ងៃអាទិត្យ ខណៈប្រជាជនស៊ូដង់ បានពួនសំងំនៅក្នុងផ្ទះ ជាមួយនឹងការភ័យខ្លាចថា ជម្លោះអូសបន្លាយ អាចធ្វើឲ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែជ្រៅ បំផ្លាញក្តីសង្ឃឹមយូរអង្វែងសម្រាប់ការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយស៊ីវិល។
គួរបញ្ជាក់ថា អំពើហិង្សាបានផ្ទុះឡើងនៅព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីការតស៊ូអំណាចអស់រយៈពេលជាច្រើនសប្តាហ៍រវាងមេទ័ព Abdel Fattah al-Burhan និងអនុប្រធានរបស់គាត់គឺលោក Mohamed Hamdan Daglo៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA, SKY
ចុចអាន៖ បាតុករជាង១០០នាក់ ត្រូវស្លាប់និងរបួស ក្នុងរដ្ឋប្រហារនៅ ស៊ូដង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


