ព័ត៌មានអន្ដរជាតិ
ធនាគារមួយរបស់ អាមេរិក នឹងជម្រុះបុគ្គលិក ៤ ពាន់នាក់នៅខែមិថុនាខាងមុខ
ទោះបីជាត្រីមាសទី ១ ធនាគារ Bank of America ទទួលបានប្រាក់ចំណេញខ្ពស់ក៏ដោយ ប៉ុន្តែធនាគារនេះត្រៀមនឹងជម្រុះបុគ្គលិកចំនួន ៤ ពាន់នាក់នៅក្នុងខែមិថុនាខាងមុខនេះ ដោយសារតែព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចនៅត្រីមាសទី ២ ។

នាយកប្រតិបត្តិធនាគារលោក Brian Moynihan បាននិយាយថា ការកាត់បន្ថយនេះ គឺដើម្បីឲ្យទីផ្សារការងារមានភាពស្ងប់ស្ងាត់ ហើយការកាត់បន្ថយនេះដែរ មិនគួរត្រូវបានចាត់ទុកថា ជាភាពទន់ខ្សោយនៅក្នុងអាជីវកម្មធនាគារនោះទេ ។
លោក Moynihan លើកឡើងថា ការព្យាករណ៍នេះ គឺសម្រាប់ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆមាសទី ២ នៃឆ្នាំនេះ ប៉ុន្តែមិនទាន់មានសកម្មភាពនៃការធ្លាក់ចុះចំនួនអតិថិជនដល់កម្រិតព្រួយបារម្ភនោះទេ ។

ចំណែកនាយកប្រតិបត្តិហិរញ្ញវត្ថុលោក Alastair Borthwick បានបង្ហាញថា ការកាត់បន្ថយបុគ្គលិកនៅពេលនេះ គឺតំណាងឲ្យ ២ ភាគរយប៉ុណ្ណោះនៃកម្លាំងការងារពេញម៉ោងសរុបរបស់ធនាគារ ហើយការជម្រុះនេះកើតឡើង បន្ទាប់ពីបុគ្គលិកកើនឡើងដល់ ២១៨,០០០ នាក់ក្នុងខែមករា ។
លោកបញ្ជាក់ថា “នៅក្នុងត្រីមាសទី ១ មានបុគ្គលិកជាង ២១៧,០០០ នាក់នៅក្នុងក្រុមហ៊ុន ហើយយើងរំពឹងថា នៅចុងត្រីមាសទី ២ នេះ ចំនួនបុគ្គលិកពេញម៉ោង នឹងមានប្រហែល ២១៣,០០០ នាក់ប៉ុណ្ណោះ” ។

ដោយឡែក អ្នកបង្កើតគោលនយោបាយនៅធនាគារកណ្ដាលរបស់អាមេរិកព្យាករណ៍ថា សហរដ្ឋអាមេរិក នឹងជួបប្រទះវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅចុងឆ្នាំនេះ ដែលអាចចំណាយពេល ២ ឆ្នាំដើម្បីដោះស្រាយបញ្ហាទាំងនោះ ។
គួរឲ្យដឹងថា ធនាគារ Bank of America ក៏បានកាត់បន្ថយមុខតំណែងជាង ១,០០០ ក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែមេសា ហើយគ្រោងនឹងលុបចោលការងារបន្ថែមចំនួន ៣ ពាន់ទៀតនៅចុងត្រីមាសទី ២ នេះផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ប្រកាសផ្តល់ជំនួយថ្មីទៅឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលទំនើប ផងដែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


