ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងសម្រេចការបោះបង្គោលព្រំដែនបានជាង ៧៥ ភាគរយ ជាមួយប្រទេសឡាវ
ខេត្តស្ទឹងត្រែងបានសម្រេចបានការបោះបង្គោលព្រំដែនជាមួយប្រទេសឡាវបានជាង ៧៥ ភាគរយក្នុងប្រវែងព្រំដែនជាប់គ្នាជាង ២៥៧ គីឡូម៉ែត្រ។
ថ្លែងនៅក្នុងសន្និសីទរបស់រដ្ឋបាលខេត្តស្ទឹងត្រែងនៅព្រឹកនេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ខេត្តស្ទឹងត្រែងមានព្រំដែនជាប់ខេត្តចំនួនពីររបស់ឡាវគឺខេត្តចំប៉ាសាក់ និងអត្តពឺ។

ទាក់ទងការងារបោះបង្គោលព្រំដែនរបស់ខេត្តស្ទឹងត្រែងជាមួយប្រទេសឡាវ លោកអភិបាលខេត្តបានបញ្ជាក់ថា មកដល់ពេលនេះសម្រេចបានជាង ៧៥ ភាគរយ។ លោកបន្តថា ចំណុចសេសសល់កំពុងអនុវត្តបន្ត ក្រោមសមត្ថកិច្ចរបស់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ។
ជុំវិញការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន លោក ស្វាយ សំអ៊ាងបានបញ្ជាក់ថា កងវិស្វកម្មបានស្ថាបនាបានប្រវែងជាង ២០០ គីឡូម៉ែត្រ ប៉ុន្តែបច្ចុប្បន្នបានផ្អាកដោយរង់ចាំគោលការណ៍ណែនាំបន្តពីរដ្ឋាភិបាល។

ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសានមានចម្ងាយ ៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពឺនៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះនិងខេត្តមណ្ឌលគិរី ខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
ខេត្តមានផ្ទៃដី ១២.០១៦ គីឡូម៉ែត្រការេ ចែកជា ៦ក្រុង ស្រុក ៣៤ ឃុំ សង្កាត់ ១៣៧ភូមិ មានស្រុក ០២ ជាប់ព្រំដែនឡាវ គឺស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ។ ខេត្តមានប្រជាជន ១៧១.២០៧នាក់ ស្មើនឹង ៤០.៨៨២គ្រួសារ ក្នុងនោះប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ៩៨.៥៣៨នាក់។ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ ៤% មាន ដង់ស៊ីតេប្រជាជន ១៤នាក់ ក្នុង១គីឡូម៉ែត្រការេ។
ប្រជាពលរដ្ឋភាគច្រើនរស់នៅចិញ្ចឹមជីវភាព ដោយពឹងផ្អែកលើវិស័យកសិកម្ម។ ក្រៅពីវិស័យកសិកម្ម មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម-សិប្បកម្ម សេវាកម្ម បុគ្គលិកនៃគ្រឹះស្ថាន អង្គភាព ផ្នែកឯកជន និងជាមន្ត្រីរាជការសាធារណៈ។
កំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់កើនឡើងពី ១.៤២៣ដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១.៥៨៥ដុល្លារ ក្នុងឆ្នាំ២០២៣ និងអត្រាភាពក្រីក្រថយចុះពី ២៣% ក្នុងឆ្នាំ ២០១៨ មកត្រឹម ២១% ក្នុងឆ្នាំ២០២៣៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន