ព័ត៌មានជាតិ
ក្រុមការងារគណៈកម្មាធិការជាតិដោះស្រាយជនអនាថាលើកឡើងនូវវឌ្ឍនភាពខណៈចុះអង្កេតរហ័សទូទាំងប្រទេស
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិដោះស្រាយជនអនាថានៃនាយកដ្ឋានសុខុមាលភាពសង្គមរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លៃងមុននេះថា ក្រុមការងារអង្កេតរហ័សជាង៣០០នាក់ដែលបានសហការល្អជាមួយអនុគណៈកម្មាធិការជាតិដោះស្រាយជនអនាថារាជធានីខេត្តទាំង២៥ និង ដៃគូដូចជា Friend International 3PC និង Unicef ដំណើរការអង្កេតរហ័សលើកទី២ ទាំងយប់ទាំងថ្ងៃនៅទូទាំងប្រទេសនោះសង្កេតឃើញថា ទទួលបានលទ្ធផលគួរចាប់អារម្មណ៍។

នេះជាការរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងការដឹកនាំការប្រជុំដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាង កិច្ចព្រមព្រៀង ស្ដីពី កិច្ចសហប្រតិបត្តិការរវាងអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា(អ.គ.អ.)រាជធានី ខេត្ត និងខេត្ត នៅបន្ទប់ព្រះអង្គឌួង នៃនាយកដ្ឋានសុខុមាលភាពសង្គមនាល្ងាចថ្ងៃនេះ។

មន្ត្រីដដែលបានបន្ថែមថា សកម្មភាពនេះល្អប្រសើរណាស់ធ្វើឡើងដើម្បីជួយដោះស្រាយបញ្ហាសម្រាប់ជនអនាថាដែលគ្មានទីពឹង គ្មានជម្រកស្នាក់នៅទូទាំងប្រទេស។ ម្យ៉ាងទៀតក្រុមការងារបានចេញអង្កេតរហ័សបានជួយពួកគាត់ទាន់ពេលវេលា នារដូវកាលកូវិដនេះដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅឡើងវិញ។
ក្នុងនាមថ្នាក់ដឹកនាំនាយកដ្ឋានសុខុមាលភាពសង្គមសូមអរគុណដល់ថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លេខាធិការដ្ឋានអនុគណៈកម្មាធិការជាតិដោះស្រាយជនអនាថារាជធានីខេត្តទាំង២៥ និងដៃគូទាំងអស់ ដែលបានគាំទ្រ និងសហការយ៉ាងសកម្មទាំងយប់ថ្ងៃ និងទំនួលខុសត្រូវក្នុងនាមជាម្ចាស់ ដើម្បីដោះស្រាយបញ្ហាជនអនាថាទាន់ពេលវេលាខណៈពួកគាត់កំពុងការលំបាក៕
ដោយ ៖ វិមាន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


