ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» ពីអង្គការពុទ្ធសាសនិកពិភពលោក
ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» ពីអង្គការពុទ្ធសាសនិកពិភពលោក។

ពិធីប្រគល់ និងទទួលគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ដោយធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងពិធីនោះ ក៏មានការប្រគល់ និងទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភព លោក និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។

បើតាមតំណាងអង្គការពុទ្ធសាសនិកពិភពលោក បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សា នៃអង្គការពុទ្ធសាសនិកពិភពលោក តំណាងឲ្យប្រទេសចំនួន ៥៥ ដែលកាន់ព្រះពុទ្ធសាសនា ពិតជាមានការកោតសរសើរចំពោះស្នាដៃរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងអនុវត្តតាមគន្លងព្រះពុទ្ធសាសនា ជាពិសេសភាពជាអ្នកដឹកនាំរបស់ឯកឧត្តមបណ្ឌិត ក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋ អំពីសីលធម៌ទូទៅ និងក្រមសីលធម៌ បែបព្រះពុទ្ធសាសនា និងការលះបង់របស់ឯកឧត្ដមបណ្ឌិត ក្នុងការរក្សាឲ្យបាននូវសន្តិភាព វិបុលភាព ការសង្រ្គោះអាយុជីវិតរបស់ប្រជាជន ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងពេលនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកៀគរ និងចល័តគ្រូពេទ្យ និស្សិតពេទ្យ និងអ្នកស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សមាជិកក្រុមប្រឹក្សា នៃអង្គការពុទ្ធសាសនិកពិភពលោក ក៏បានទទួលស្គាល់ផងដែរ ចំពោះសមិទ្ធផលដ៏ឆ្នើមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការផ្ដល់អាហារូបករណ៍រាប់ពាន់កន្លែងដល់យុវជនកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសបានសិក្សានៅសាកលវិទ្យាល័យនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការរួមចំណែកដ៏ថ្លៃថ្លា ជាឧត្ដមប្រយោជន៍សង្គមដ៏ខ្ពង់ខ្ពស់គួរឲ្យកត់សម្គាល់ទាំងអស់នេះ គឺជាសក្ខីកម្មនៃទង្វើប្រកបដោយគុណធម៌របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលស្របនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធអង្គ នៃយើង៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


