ព័ត៌មានជាតិ
លោក សេង សុមុនី ៖ ការតែងតាំងទីប្រឹក្សាគណៈសង្ឃ និងការតែងតាំងងារ ជារឿងពីរផ្សេងគ្នា
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា អះអាងថា ការតែងតាំងទីប្រឹក្សាគណៈសង្ឃ ជាការសម្រេច និងសព្វប្រទ័យរបស់គណៈសង្ឃ មិនមែនក្រសួងធម្មការ និងសាសនា ជាអ្នកតែងតាំងនោះទេ។

លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផល ៥ឆ្នាំ របស់ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី ២៩ ខែកញ្ញាម្សិលមិញនេះ។ លោកថា កន្លងមក មានសាធារណជនមួយចំនួន មានការយល់ច្រឡំថា ការតែងតាំងតួនាទីជាទីប្រឹក្សាគណៈសង្ឃ គឺត្រូវតែហៅអ្នកនោះថា «ឯកឧត្តម ឬជំទាវ»។
ឆ្លើយតបនឹងការលើកឡើងនេះ លោកបញ្ជាក់ថា ការតែងតាំងទីប្រឹក្សាគណៈសង្ឃ និងការតែងតាំងងារ គឺជារឿងពីរផ្សេងគ្នា ព្រោះការតែងតាំងងារជា «ឯកឧត្តម ឬជំទាវ» ធ្វើបាន លុះត្រាតែមានព្រះរាជក្រឹត្យព្រះមហាក្សត្រ ឬរាជរដ្ឋាភិបាលប៉ុណ្ណោះ។
អ្នកនាំពាក្យពាក្យរូបនេះ លើកឡើងផងដែរ ពីករណីដែលមានជនឱកាសនិយមមួយចំនួន ប្រើប្រាស់រឿងនេះ ជាមធ្យោ បាយធ្វើសកម្មភាពផ្សេងៗ ដែលអាចប៉ះពាល់ដល់វិស័យសាសនានៅកម្ពុជា។ ដូច្នេះលោកណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយតាមដាន និងត្រួតពិនិត្យលើករណីនេះផង។
បើតាមលោក សេង សុមុនី ការតែងតាំងទីប្រឹក្សាឲ្យគណៈសង្ឃ មិនមានចែងក្នុងច្បាប់នោះឡើយ ហើយក៏មិនមានការហាមឃាត់ដែរ៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


