ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ឯកភាពបើកជើងហោះហើរត្រង់ដើម្បីកំណើនទេសចរណ៍នៃប្រទេសទាំងពីរ
កាលពីចុងសប្តាហ៍កន្លងទៅ កម្ពុជា-វៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរ ក្រោយវិបត្តិកូវីដ១៩។

អនុស្សរណៈយោគយល់នេះ គឺស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិនិត្យ និងបច្ចុប្បន្នភាពអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥។
តាមរយៈអនុស្សរណៈយោគយល់នេះដែររដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ បានឯកភាពគ្នា សិក្សាពីលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ រវាងគោលដៅទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែ ទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍ រវាងប្រទេសទាំងពីរហើយក៏បានប្រគល់ភារកិច្ចជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំ និងអនុវត្តន៍កម្មវិធីការងារ ដោយផ្អែកលើអនុស្សរណៈយោគយល់ថ្មីនេះ។
ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នានេះ កម្ពុជា វៀតណាម ផ្តោតសំខាន់លើខ្លឹមសារមួយចំនួនរួមមាន៖ ១. រួមគ្នារៀបចំបង្កើតកញ្ចប់ ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខ័ណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជា ភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការ ផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សន កិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។
២. បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់ តែខ្លាំង ឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ ដំណើរការពេញលេញឡើងវិញ តាមរយៈការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចឈ្វេង យល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិ នានា ដែលអាចមានឱកាសរៀបចំបាន។
៣. ជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរលើសារៈសំខាន់នៃការជំរុញការផ្លាស់ ប្ដូរការអនុវត្តល្អៗ ក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ ទេសចរណ៍និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធី ផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។
៤. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ឱ្យកាន់តែ ប្រសើរឡើង តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗការលើកកម្ពស់ការយល់ដឹង អំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាម ច្បាប់របស់ប្រទេសនីមួយៗ។
ភាគីទាំងពីរ បានបង្ហាញពីការតាំងចិត្តក្នុងការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខ័ណ្ឌនៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក៏ដូចជាក្របខ័ណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ