Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃរកឃើញលុយ ៧៨ លានបាត ក្នុងគណនីរបស់ឃាតកបំពុលសម្លាប់មនុស្សដោយសារធាតុ Cyanide

បានផុស

នៅ

អគ្គស្នងការរងនគរបាលជាតិបាននិយាយថា ប៉ូលិស​បានតាមដានគណនីធនាគារជាច្រើនហើយរកឃើញទឹកប្រាក់​សរុបចំនួន ៧៨ លានបាត​ ជាប់ពាក់ព័ន្ធនឹងឃាតក Sararat ឬ Am ដែល​បំពុល​សម្លាប់​មនុស្ស​ដោយ​សារធាតុ Cyanide កក្រើកប្រទេសថៃកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ Surachat Hakparn បាននិយាយកាលពីថ្ងៃអង្គារថា មានលំហូរថេរនៃការផ្ទេរប្រាក់ទៅកាន់គណនីធនាគារផ្សេងៗគ្នាពីមនុស្សយ៉ាងហោចណាស់ ១២ នាក់។ លោក​បន្ត​ថា​​ ហេតុ​នេះប៉ូលិស​កំពុង​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ការ​ផ្ទេរ​ ​ដើម្បី​ដោះស្រាយ​ទំនាក់​ទំនង​ជាមួយ​ជន​សង្ស័យ។

លោក Surachate បាន​បន្ថែម​ថា ប៉ូលិស​កំពុងពន្លឿនការប្រមូលភស្តុតាងសំខាន់ៗ ហើយអាច​ទទួល​បានដីកាចាប់ខ្លួនបន្ថែមទៀតស​ម្រាប់បុគ្គលផ្សេងទៀតដែល​ពាក់ព័ន្ធនឹង​ករណីនេះ។ ក្នុងនោះ​ ប៉ូលិស​ក៏​ជឿ​ថា​ឃាតក Sararat បានបំពុលជនរងគ្រោះ ១៤ នាក់ដើម្បីលួចវត្ថុមានតម្លៃ​របស់​ពួកគេ​ហើយ​គេចពីបំណុល​ដែលនាង​ជំពាក់​ ខណៈ​ជន​រង​គ្រោះ​ម្នាក់​បាន​រួច​ជីវិត ហើយ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស ។

ក្រោយមក​ប៉ូលិស​បានចាប់ខ្លួន Sararat នៅ​អគាររដ្ឋាភិបាល Chaengwattana ក្នុង​ទីក្រុង​បាងកក កាល​ពីថ្ងៃទី ២៥ ខែមេសា។ រហូតមកដល់ពេលនេះ នាងត្រូវបានចោទ​ប្រកាន់​ពី​បទមនុស្ស​ឃាត​ចំនួន ១០ ស្របពេល​ដែល​ប៉ូលិស​បាន​និយាយ​ថា ពួកគេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​កាត់ទោស​នាង​ចំពោះ​ការ​ស្លាប់​ទាំង ១៤ នាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖តុលាការថៃសម្រេចកាត់ទោសជនជាប់ចោទ ២ រូប ឲ្យជាប់ពន្ធនាគារ ជុំវិញការស្លាប់របស់ Tangmo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម