បច្ចេកវិទ្យា
មហាសេដ្ឋី Elon Musk រើសបាន CEO ថ្មី ដឹកនាំបណ្ដាញ Twitter
មហាសេដ្ឋី Elon Musk ប្រកាសជាសាធារណថា លោករកបានអ្នកគ្រងតំណែងនាយកប្រតិបត្តិរបស់ Twitter ហើយ ខណៈអ្នកថ្មីនេះជាមនុស្សស្រីដែលនឹងចូលមកដឹកនាំបណ្ដាញសង្គមនេះក្នុងរយៈពេល ៦សប្ដាហ៍ខាងមុខ។

យោងតាមសារបង្ហោះនៅលើ Twitter ផ្ទាល់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីប្រាក់ពាន់លានរូបនេះសរសេរថា “ពិតជារំភើបនឹងប្រកាសថា ខ្ញុំបានជ្រើសរើស CEO ថ្មីសម្រាប់ X/Twitter។ នាងនឹងចាប់ផ្ដើមធ្វើការក្នុងរយៈពេល ៦ សប្ដាហ៍ទៀត។ ចំណែកខ្ញុំនឹងបំពេញតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យា (Chief Technology Officer) ដែលគ្រប់គ្រងផលិតផល Software និងប្រព័ន្ធ” ។
ទោះបីជាប្រកាសបែបនេះក្ដី ប៉ុន្តែ Elon Musk មិនទាន់បង្ហើបឱ្យដឹងថា CEO ថ្មីនោះជានរណានៅឡើយ ខណៈពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា នាយកប្រតិបត្តិថ្មីរបស់ Twitter អាចបានទៅអ្នកស្រី Linda Yaccarino ដែលជាប្រធានផ្នែកទំនាក់ទំនងភាពជាដៃគូសហការ និងផ្សព្វផ្សាយសាកលរបស់ NBCUniversal។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមទាក់ទងនឹងអ្នកស្រី Yaccarino ភាគីខាង Twitter ក៏ដូចជាមហាសេដ្ឋី Elon Musk មិនទាន់មានការអធិប្បាយអ្វីនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CBS News
ចុចអាន៖ ក្រោយលាឈប់ពី Google, បិតា AI ព្រមានពិភពលោកថា បច្ចេកវិទ្យាមួយនេះអាចនឹងឆ្លាតជាងមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


