កីឡា
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដំណើរការបាន ៧០% ហើយត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា គិតមកដល់ពេលនេះដំណើរការបានប្រហែល ៧០% ហើយដែលសម្រេចបានលើការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ អំឡុងខែសីហា ឆ្នាំ ២០២៦ នៅឯខេត្តសៀមរាប។

លោក សំអុន បូរមី
លោក សំអុន បូរមី អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានឲ្យដឹងថា បើគិតមកដល់ពេលនេះសហព័ន្ធសម្រេចការងារបានប្រហែល ៧០% ហើយលើការងារត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦។
សហព័ន្ធបានត្រៀមមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម កីឡាករ កីឡាការិនី រួមទាំងក្រុមការងារផ្សេងៗទៀតប្រហែល ១៧០ ទៅ ១៨០នាក់។ បច្ចុប្បន្ននេះសហព័ន្ធបានជ្រើសរើសយកទីតាំងសណ្ឋាគារសុខាសៀមរាប សម្រាប់ជាកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីផង និងជាកន្លែងសម្រាប់ធ្វើការប្រកួតផងដែលនេះជាភាពងាយស្រួលផ្នែកទៀត។

ទិដ្ឋភាពប្រកួតជឺជីតស៊ូកន្លងទៅ
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ប្រទេសដែលបានផ្ដល់ដំណឹងថានឹងចូលរួមការប្រកួតនេះមានប្រមាណ ៨ប្រទេសមកហើយ ខណៈប្រទេសមួយចំនួនក៏បានបញ្ជាក់ពីចំនួនកីឡាករ កីឡាការិនីទៀតផង។ នៅពេលនេះសហព័ន្ធកំពុងដំណើរការការចុះបញ្ជីឈ្មោះកីឡាករ កីឡាការិនីដែលនឹងត្រូវលេងលើប្រភេទវិញ្ញាសា ប្រភេទទម្ងន់ និងបន្តការចុះឈ្មោះនេះរហូតដល់សប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៦ ឯណោះ។

ទិដ្ឋភាពប្រកួតជឺជីតស៊ូកន្លងទៅ
ថ្នាក់ដឹកនាំខាងលើលើកឡើងទៀតថា ការងារផ្សេងៗនោះគឺសឹងតែរួចរាល់ទាំងស្រុងទៅហើយមិនថាការងាររដ្ឋបាលទំនាក់ទងជាមួយអាជ្ញាធរ ភាគីពាក់ព័ន្ធ ឯកសារផ្សេងៗបានបញ្ជូនរួចហើយ និងរង់ចាំការឆ្លើយបតមកវិញប៉ុណ្ណោះ។ ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេគឺរង់ចាំតែដំណាក់កាលចុងក្រោយនាំយកសម្ភារផ្សេងទៅទីតាំងផ្ទាល់ និងរៀបចំទីលានប្រកួតជាក់ស្ដែងតែប៉ុណ្ណោះ។

ក្រុមកីឡាជឺជីតស៊ូកម្ពុជា
បញ្ជាក់ដែរថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា គ្រោងនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ (5th Southeast Asia Regional Championships 2026) អំឡុងថ្ងៃទី២១ ដល់ ២៣ ខែសីហា ឆ្នាំ២០២៦ នៅឯសណ្ឋាគារសុខា ខេត្តសៀមរាប។ ប្រទេសដែលបញ្ជាក់ថានឹងមកចូលរួមមាន ៨ ហើយ និងសរុបចំនួនកីឡាករ កីឡាការិនីចុះឈ្មោះបឋមមានខ្ទង់ ៣០០នាក់ផងដែរ៕



អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


