Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង រឹតបន្តឹងល្បែងស៊ីសងខុសច្បាប់

បានផុស

នៅ

(ខេត្តស្វាយរៀង) លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញ​ចុះពិនិត្យធ្វើបច្ចុប្បន្នភាព ស្តាប់របាយការណ៍របស់ចៅសង្កាត់ទាំង៥ និងដាក់ផែនការដើម្បីបន្តត្រួត​ពិនិត្យទីតាំង​ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងខុសច្បាប់ (ឡូតូអនឡាញ និងមាន់ជល់អនឡាញ) នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរ:សេនីយ៍ទោ អែម សុវណ្ណារិត អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះសមត្ថកិច្ចក៏មាន​ការ​ជួបលំបាកផងដែរ ដោយសារការភ្នាល់ គឺអ្នកលេងល្បែងស៊ីសងទាំងនោះ គឺគេភ្នាល់តាមរយៈទូរសព្ទដៃ ដោយឡែក​កន្លែងខ្លះ​ទៀត នៅមានការភ្នាល់ដល់ច្រកក្រោមអាជ្ញាប័ណ្ណរបស់កាស៊ីណូ។

លោកក៏បានសំណូមពរឲ្យបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយអំពីផលវិបាកនៃការលេងល្បែងស៊ីសងផងដែរ។ ក្រៅពីនេះនៅក្នុងវេទិកាសាធារណៈ ក៏តែងតែលើកយកបញ្ហាទាំងអស់នេះ​មកធ្វើការផ្សព្វផ្សាយ ​និងអប់រំក្រើនរំលឹក​ទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀតផង។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម គឺពិបាកក្នុងការប្រមូលផ្ដុំពួកគាត់​ឲ្យមកចូលរួមស្ដាប់ការផ្សព្វផ្សាយ។ ជាងនេះទៅទៀត បញ្ហាដែលប្រឈមគឺពួកគេមិនសូវខ្វល់​ខ្វាយអំពីបញ្ហាការ​ធ្វើអត្តសញ្ញាណប័ណ្ណ​ដែលខូចបាត់ ឬហួសសុពលភាពនោះទេ ដោយសំអាងថាពួកគេជាប់រវល់​ទៅធ្វើការ​នៅរោងចក្រ។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវផ្ដោតសំខាន់ទៅលើឡូតូ ដែលមានអាជ្ញាប័ណ្ណ ហើយរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យធ្វើយ៉ាងណាត្រូវចុះពិនិត្យទៅតាមទីតាំង ដើម្បីពិនិត្យមើល​ជាក់ស្ដែងថាតើ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកឡូតូ ដែលមានអាជ្ញាប័ណ្ណដែរឬអត់?

លោកអភិបាលរងខេត្ត បានស្នើសុំឱ្យអភិបាលរងក្រុងទទួលបន្ទុក ត្រូវចុះពិនិត្យយ៉ាងតិចមួយសប្តាហ៍ម្ដងដោយដឹក​នាំកម្លាំង​តាមគោលដៅមានសង្កាត់បាវិត សង្កាត់ព្រៃអង្គុញ និងសង្កាត់ច្រកម្ទេស ទាំងរដ្ឋបាលក្រុង និងចៅ​សង្កាត់នៅមូលដ្ឋានផងដែរ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា តាមលិខិតរបស់ខេត្ត គឺអនុញ្ញាតទីតាំង​ចំពោះការបង្កើត​ភ្នាក់ងារឆ្នោតនៅតាមទីតាំងត្រូវចូលរួមសហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋាន ជៀសវាងដាច់ខាត​មិនអនុញ្ញាត​ដាក់​នៅ​ក្បែរសាលារៀន ឬទីវត្តអារាម នោះឡើយ។

ម្យ៉ាងវិញទៀតសូមឱ្យម្ចាស់អាជ្ញាប័ណ្ណត្រូវសហការស្នើសុំមកក្រុង ដើម្បីងាយស្រួលក្តាប់បាននៅទីតាំងនីមួយៗ​ដោយត្រូវធ្វើកិច្ចសន្យារកស៊ីទៅតាមអ្វីដែលបានស្នើសុំ មិនឱ្យខុសពីការស្នើសុំនោះឡើយ។ ដោយឡែកចំពោះ​ប្រជាពលរដ្ឋលេងល្បែងស៊ីសងនៅតាមផ្ទះត្រូវឱ្យពួកគេធ្វើកិច្ចសន្យាឈប់លេងល្បែងស៊ីសងបន្តទៅទៀត។ បើករណីតូចតាចត្រូវធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាល បើធំដុំត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តទៅតាម​នីតិវិធី។ ក្នុងករណីបើមានកន្លែងណាពុំទាន់មានច្បាប់អនុញ្ញាតទេ ត្រូវបិទជាបន្ទាន់​ដោយមិនឲ្យបន្តលេង​ទៀតនោះឡើយ​ព្រោះកន្លងមកមានកន្លែងខ្លះពុំទាន់រត់ច្បាប់ផងតែបើកលេងល្បែងតែម្ដង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីសប្តាហ៍ក្រោយនេះទៅ នៅតាមសង្កាត់​នីមួយៗ​ក្រុមការងារ នឹងចុះទៅពិនិត្យផ្ទាល់នៅតាមទីតាំងតែម្ដង៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម