ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ព្រោះតែគោលនយោបាយអរិភាពរបស់ អាមេរិក ទើប កូរ៉េខាងជើង ផលិតបានមីស៊ីលផ្លោងស្ទើរតែទាំងស្រុង
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើងលោក Aleksandr Matsegora បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា កូរ៉េខាងជើងអភិវឌ្ឍបានស្ទើរតែទាំងស្រុងនូវកាំជ្រួចមីស៊ីលផ្លោង និងមីស៊ីលបាញ់នាំផ្លូវ ដោយសារតែគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនមកលើទីក្រុងព្យុងយ៉ាង ។
ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា “ប្រទេសដែលដែលតែងតែមើលស្រាលកូរ៉េខាងជើង គួរតែទទួលស្គាល់លើតំបន់ឧស្សាហកម្មយោធារបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អំពីលទ្ធផលសម្រេចបានគួរឲ្យចាប់អារម្មណ៍នៃសំណុំមីស៊ីលផ្លោង និងមីស៊ីលបាញ់នាំផ្លូវក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ” ។
លោក Matsegora បាននិយាយថា ការអភិវឌ្ឍន៍មីស៊ីលផ្លោងថ្មី និងការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង គឺជាលទ្ធផលផ្ទាល់នៃគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើង ហើយថ្នាក់ដឹកនាំកូរ៉េខាងជើងក៏នឹងគ្មានហេតុផលអ្វីក្នុងការអភិវឌ្ឍន៍ និងអនុវត្តកម្មវិធីមីស៊ីលនុយក្លេអ៊ែរទ្រង់ទ្រាយធំបែបនេះនោះដែរ ប្រសិនបើមិនមានការរំលោភលើប្រទេសរបស់ខ្លួន ។
កាលពីពាក់កណ្តាលខែមេសា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបដំណើរការដោយឥន្ធនៈរឹងថ្មីឈ្មោះ Hwansong-18 ឆ្ពោះទៅសមុទ្រជប៉ុន និងបានហោះហើរដល់ចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ហើយក៏បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។
ទន្ទឹមនោះ វាគឺជាការបាញ់បង្ហោះមីស៊ីលផ្លោងលើកទី ៩ ក្នុងឆ្នាំ ២០២៣ និងជាការបាញ់បង្ហោះលើកទី ១២ រួមជាមួយនឹងកាំជ្រួចមីស៊ីលនាំផ្លូវ ខណៈនៅឆ្នាំ ២០២២ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរហូតដល់ទៅ ៣៧ គ្រាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី បញ្ជាក់ឡើងវិញពីទំនាក់ទំនងជាមួយ ចិន និងអតីតសហភាពសូវៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


