Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ផ្តើមចល័តអាវុធនុយក្លេអ៊ែរ ទៅក្បែរព្រំដែនអ៊ុយក្រែន ហើយ

បានផុស

នៅ

មេដឹកនាំបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភាថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមចល័តអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុសហើយ ខណៈទីក្រុង Minsk កំពុងកែលម្អយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីបំពាក់អាវុធទាំងនោះ។

មេដឹកនាំបេឡារុស លោក Alexander Lukashenko (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះ ធ្វើឡើងខណៈរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីរបស់លោកនៅទីក្រុង Minsk ដើម្បីអនុញ្ញាតឲ្យរុស្ស៊ី ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីដែលស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ លោក Shoigu បានព្រមានចាត់វិធានការបន្ថែមទៀត ដើម្បីការពារសន្តិសុខសមូហភាពរបស់ប្រទេស ហើយយន្តហោះចម្បាំង Su-25 មួយចំនួន គឺត្រូវបានបំប្លែងសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររួចទៅហើយ។

(រូបថត៖ AP)

រដ្ឋមន្ត្រីរុស្ស៊ីបានសង្កត់ធ្ងន់ថា ចំណាត់ការនេះគឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងសកម្មភាពដែលកាន់តែខ្លាំងឡើងៗ ដោយបេសកកម្មនុយក្លេអ៊ែររួមរបស់ណាតូ។ លោក​កត់​សម្គាល់​ថា កិច្ច​ព្រម​ព្រៀង​នេះ ​ទាក់​ទង​នឹងអាវុធ​នុយក្លេអ៊ែរ​មិន​មែន​ជា​យុទ្ធសាស្ត្រ និង​អនុលោម​តាមកាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ​ទាំង​អស់​ដែល​កំពុង​មាន​ជា​ធរមាន។

គួរបញ្ជាក់ជាថ្មី, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាលើកដំបូងកាលពីចុងខែមីនាថា ទីក្រុងមូស្គូ នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុស ស្របតាមសំណើរបស់ទីក្រុង Minsk។ លោក​បាន​លើក​ឡើង​ពី​ការអនុវត្ត​របស់​អាមេរិក ​ក្នុង​ការ​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន នៅ​ក្នុងបណ្តា​ប្រទេសជា​សម្ព័ន្ធមិត្ត។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋ​អាមេរិក និង​អង្គការ​ណាតូ ​បាន​រិះគន់​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ ដោយ​អះអាង​ថា ​វា​ជារឿងគ្រោះថ្នាក់ និង​គ្មាន​ទំនួល​ខុស​ត្រូវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail, RT

ចុចអាន៖ ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម