សន្តិសុខសង្គម
អាជ្ញាធរដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់អាងត្រពាំងថ្ម
បន្ទាប់ពីមានចំណាត់ការយ៉ាងតឹងរឹងលើការបង្រ្កាបបទល្មើសនេសាទនៅតំបន់អាងទឹកត្រពាំងថ្មនៅស្រុកភ្នំស្រុកពីសំណាក់លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាមានជ័យ ស្រាបតែនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ អភិបាលស្រុកភ្នំស្រុក បានដឹកនាំក្រុមការងារចម្រុះមានទាំងកម្លាំងប្រដាប់អាវុធទាំង៣ ចុះអប់រំផ្សព្វផ្សាយពីច្បាប់ និងការហាមនេសាទខុសច្បាប់ឃើញថា នៅតែមានបទល្មើសនេសាទ និងការយល់ដឹងពីសំណាក់ក្រុមនេសាទក្រោយទទួលបានការជូនដំណឹងរបស់អាជ្ញាធរ។

កម្លាំងចម្រុះដែលលោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុកដឹកនាំរួមមានមន្រ្តីកាលរិយាល័យ រដ្ឋបាលការពារ នឹងអភិរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មន្រ្តីជលផល ឧទ្យានុរក្ស សហគមន៍ តំបន់ការពារធម្មជាតិនិងទេសចរណ៍អាងត្រពាំងថ្ម។
ក្នុងការចុះនេះផងដែលកម្លាំងចម្រុះធ្វើការ អប់រំផ្សព្វផ្សាយ នឹងសារអ៊ុយ(ស្បៃម៉ុង)ជាច្រើននិង លបប្រឹស១០០ចំនួន០៧ នៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។ តាមការពិនិត្យអង្កេតស្ថានភាពជាក់ស្តែងឃើងថាប្រជាពលរដ្ឋបានសាអ៊ុយ លបប្រឹស១០០ ព្រួលទ្រូដែលជាប្រភេទកែឆ្នៃ ដែលបានដាក់កន្លងមកទៅតាមការជូនដំណឹងរបស់អាជ្ញាធរ។

សូមបញ្ជក់ថាដោយសារបទល្មើសនេសាទបានកើតមានខ្លាំងនៅតំបន់អាងទឹកត្រពាំងថ្មមានទាំងឆក់យ៉ាងសកម្មនៅពេលយប់រហូតជនប្រព្រឹតល្មើសនេសាទខុសច្បាប់ផ្ទុះហឹង្សាលើមន្ត្រីឧទ្យានុរក្សនិងសមាជិកសហគមន៍នៃតំបន់ការពារធម្មជាតិអាងត្រពាំងអោយមានរបួសហើយមូលដ្ឋានមិនរាយការព៍មកថ្នាក់ខេត្ត ទើបអាជ្ញាធរខេត្តប្រជុំចាត់វិធានការបន្ទាន់កាលពីថ្ងៃទី២២អោយមានក្រុមប្រចាំការទប់ស្កាត់បទល្មើស២៤ម៉ោងលើ២៤ម៉ោង៕

អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


