ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន បានសម្របសម្រួលបញ្ចប់វិវាទករណីសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា ស្របតាមវិធីសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ជាស្ថាពរករណីវិវាទរវាងក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា នៅក្នុងការដ្ឋានសារសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី ២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា កន្លងមកជម្លោះនេះ ក៏បានធ្វើឲ្យសំណង់ផ្សារត្រូវបានផ្អាកជាបណ្តោះអាសន្ន ជាច្រើនខែ ដែលបានធ្វើឲ្យអាជីវករទាំងអស់ មានអារម្មណ៍មិនល្អចំពោះគម្រោងនៃការសាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សានេះ និងបានធ្វើឲ្យសំណង់នេះមិនអាចបញ្ចប់តាមកិច្ចសន្យាដែលបានកំណត់ និងម្យ៉ាងទៀត ក៏បានធ្វើឲ្យអាជីវករខកខានក្នុងការលក់ដូរផងដែរ។

លោកជំទាវក៏បានបន្តទៀតថា កន្លងមកក្រសួងបានចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់មូលដ្ឋានទំនាស់ និងមានការប្រជុំសម្របសម្រួលជាបន្តបន្ទាប់។ ដោយឡែកនៅរសៀលថ្ងៃនេះ ក្រោមការដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទ នៅចំពោះមុខវត្តមានរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គូរភាគីទាំងសង្ខាងបានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមវិធីសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ភាគីទាំងអស់ក៏បានឯកភាព និងសន្យាអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមស្មារតីកិច្ចប្រជុំនារសៀលនេះក្នុងការបញ្ចប់ទំនាស់ និងបន្តការសាងសង់បញ្ចប់។

នៅចំពោះមុខអង្គប្រជុំ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា ក៏បានប្រគល់ការដ្ឋានសំណង់ជូន លោកជំទាវឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុនសេនជូរីហ្គ្រុប បន្តសាងសង់បញ្ចប់ ដើម្បីឲ្យភាគីក្រុមហ៊ុន បានប្រគល់ជូនដល់អាជីវករជាង ១.២០០តូប អាចធ្វើការលក់ដូរជាធម្មតាវិញនៅក្នុងផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន នឹងបន្តបញ្ចប់ការសាងសង់ ដោយគោរពតាមបទដ្ឋាននៃសំណង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញបន្ថែមមួយកម្រិតទៀត។

នៅចុងបញ្ចប់ភាគីទាំងអស់ក៏បានធ្វើការប្រគល់ និងទទួលនូវកិច្ចសន្យាសាងសង់នៅក្នុងទីតាំងការដ្ឋាននៅល្ងាចថ្ងៃដដែលនោះតែម្ដង៕
ដោយ ៖ វិមាន



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន