ជីវិតកម្សាន្ដ
Lin Chiling ចង់ចូលនិវត្តន៍ ដោយសារមើលកូនហត់ពេក
តារាសម្ដែងនិងម៉ូដែលជនជាតិតៃវ៉ាន់ Lin Chiling វ័យ ៤៨ ឆ្នាំ បានប្រកាសថា មានគម្រោងចូលនិវត្តន៍ពីវិស័យសិល្បៈ ក្នុងកម្មវិធីរបស់ Kevin Tsai ថ្មីៗនេះ ។

Chiling មានស្វាមីជាតារាប៉ុបជនជាតិជប៉ុនឈ្មោះ Akira ពួកគេរៀបការតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ជាពិសេសមានកូនប្រុសម្នាក់ដែលកើតក្នុងខែមករា ឆ្នាំ២០២២ ទៀតផង ។ ក្រោយមានគ្រួសារ នាងមិនសូវចេញមុខក្នុងវិថីសិល្បៈប៉ុន្មានទេ Chiling ទទួលត្រឹមតែការងារថតទស្សនាវដ្ដី និងចូលរួមកម្មវិធីខ្លះៗប៉ុណ្ណោះ ។

ខណៈពេលកំពុងសន្ទនាជាមួយ Kevin ពីកូនប្រុសរបស់នាង Chiling សារភាពថា ខ្លួនមិនមានរាងកាយរឹងមាំដូចមុនឡើយ គ្រាន់តែមើលកូនប្រុសអាយុជាងមួយខួបក៏ហត់នឿយដែរ ។ បន្ទាប់មក Kevin ក៏សួរនាងថា “តើ Chiling នឹងចូលសិល្បៈវិញទេ ពេលកូនពេញវ័យ?” ស្រាប់តែនាងតបថា ដល់វេលានោះខ្លួនប្រហែលជាចាស់ពេកហើយ “ខ្ញុំសង្ឃឹមថានឹងនៅតែជា Chiling Jie Jie ក្នុងបេះដូងគ្រប់គ្នា ។ នាថ្ងៃអនាគត ពេលសក់ខ្ញុំស គ្រប់គ្នានឹងចងចាំខ្ញុំជាមួយនឹងសក់ខ្មៅ បុគ្គលិកលក្ខណៈដ៏កក់ក្ដៅរបស់ខ្ញុំ និងស្នាមញញឹម” ។

យ៉ាងណាតារាសម្ដែងរូបនេះនៅតែព្រមចេញមុខជាសាធារណៈដើម្បីកម្មវិធីសប្បុរសធម៌ ណាមួយនាងបានបង្កើតមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួនដូចគ្នា គឺ Chiling Charity Foundation ក្នុងឆ្នាំ ២០១១ ដើម្បីរៃអង្គាសថវិកាសម្រាប់កុមារត្រូវការជំនួយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អតីតតារាហុងកុង Michelle Reise ត្រូវមហាជនរិះគន់ ព្រោះពាក់រ៉ូបមិនអ៊ុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


