ជីវិតកម្សាន្ដ
លោក Wang Xiaofei រិះគន់អតីតភរិយា នាង សានឆាយ ក្រោយរៀបការប្រពន្ធថ្មី
កាលពីថ្ងៃទី ២១ ឧសភា អ្នកជំនួញចិន លោក Wang Xiaofei បានបង្ហោះអត្ថបទមួយដើម្បីថ្លែងអំណរគុណដល់មិត្តភ័ក្តិ និងសាច់ញាតិដែលបានចូលរួមពិធីមង្គលការរវាងលោក និងភរិយា Mandy Ma។ ក្រៅពីនេះអ្នកជំនួញ ក៏បានផ្ញើសារអរគុណដល់ភរិយាដ៏ស្រស់ស្អាតរបស់លោកផងដែរ។

អ្នកជំនួញវ័យ៤៣ឆ្នាំរូបនោះបានសរសេរថា «អរគុណប្រពន្ធខ្ញុំដែលស្រលាញ់ទីក្រុងប៉េកាំង អរគុណប្រពន្ធខ្ញុំសម្រាប់ការសម្របខ្លួនទៅនឹងអាកាសធាតុនៅទីក្រុងប៉េកាំង និងអរគុណប្រពន្ធរបស់ខ្ញុំដែលចេះទប់កំហឹងរបស់ខ្ញុំ»។
ទោះបីជាយ៉ាងណាក៏ដោយ នៅលើបណ្ដាញសង្គម មនុស្សជាច្រើនគិតថា រូបលោកកំពុងមានចេតនាចំអកឲ្យអតីតភរិយា Barbie Hsu ឬតួសាន់ឆាយ។ វាត្រូវបានគេដឹងថា នៅពេលដែលបុរសត្រកូល Wang និង Barbie រៀបការ តួឯកស្រីក្នុងរឿង «Meteor Garden» មិនអាចសម្របខ្លួនទៅនឹងអាហារ និងអាកាសធាតុនៅផ្ទះប្តីរបស់នាង ក្នុងទីក្រុងប៉េកាំងបានទេ។
រាជិនីសម្រស់ប្រចាំទឹកដីតៃវ៉ាន់ធ្លាប់និយាយច្រើនដងហើយថា នាងមិនចូលចិត្តក្លិនម្ហូបខ្លះទេ ជាពិសេសសាច់ចៀម។ នាងបាននិយាយដោយត្រង់ថា ខ្លួននាងផ្ទាល់បានស្រកបាន៣ គីឡូក្រាមក្នុងមួយសប្តាហ៍ កំឡុងពេលរស់នៅប៉េកាំងជាមួយគ្រួសារខាងប្ដី ។
មិនតែប៉ុណ្ណោះ Barbie ក៏មានអាឡ័កស៊ីនឹងជំងឺកាចសាហាវនៅទីក្រុងប៉េកាំង ដោយសារតែអាកាសធាតុស្ងួតពេក។ ដូច្នេះហើយ តារាស្រីរូបនេះបានទទូចឲ្យបើកម៉ាស៊ីនសំណើមនៅក្នុងផ្ទះទាំងមូលក្នុងកម្រិតអតិបរមា ដើម្បីការពារស្បែករបស់នាង។ ដោយសារតែបញ្ហាអាកាសធាតុ នាងមិនអាចស្នាក់នៅទីក្រុងប៉េកាំងបាន ទើបសម្រេចចិត្តផ្លាស់ទៅរស់នៅតៃវ៉ាន់។
ផ្ទុយទៅវិញ ភរិយាថ្មីចូលចិត្តអាហារ និងសម្របខ្លួនយ៉ាងលឿនទៅនឹងអាកាសធាតុនៅទីក្រុងប៉េកាំង។ នាងក៏ងាយសម្របខ្លួនជាមួយនឹងនិស្ស័យមិនប្រក្រតីរបស់ស្វាមី ខណៈ Barbie និង Wang Xiaofei តែងតែឈ្លោះគ្នាតាមបណ្តាញសង្គមបង្កើតបញ្ហាមិនចេះចប់មិនចេះហើយទៅវិញ។
នាថ្ងៃទី ១៧ ឧសភា ពិធីមង្គលការរវាង Wang Xiaofei និងភរិយា Mandy Ma បានប្រព្រឹត្តទៅជាផ្លូវការនៅសណ្ឋាគារមួយក្នុងទីក្រុងប៉េកាំង ។ ពិធីរៀបការបានធ្វើឡើងតែ៣ខែ បន្ទាប់ពីសាន់ឆាយបានទទួលមរណភាព។ ពិធីមង្គលនេះផងដែរ ត្រូវអ្នកលេងអ៊ីនធឺណិតជាច្រើនបានរិះគន់អ្នកជំនួញចិនថា ជាមនុស្សមិនដឹងគុណមិននឹករលឹកដល់មនុស្សដែលស្លាប់ហើយ តែបែរជារៀបការយ៉ាងសប្បាយរីករាយទៅវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


