ជីវិតកម្សាន្ដ
ចូលរួមការប្រគំតន្ត្រី Lady Gaga ចប់ភ្លាម តារាតៃវ៉ាន់ Joe Chen ស្រាប់តែចូលដេកពេទ្យ
តារាសម្តែង Joe Chen ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Johor ប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការឈឺចាប់ក្រពះ និងរាគ បន្ទាប់ពីនាងចូលរួមក្នុងការប្រគំតន្ត្រីរបស់តារាប៉ុបអាមេរិក Lady Gaga នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១៨ ខែឧសភា។
យោងតាម The Star ការពិនិត្យសុខភាពដែលធ្វើឡើងបន្ទាប់ពីការប្រគំតន្ត្រីបានបង្ហាញថា តារាស្រីរូបនេះមានជំងឺរលាកខ្នែងពោះវៀន។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃអង្គារ ហើយចាកចេញវិញនៅថ្ងៃបន្ទាប់។

រូបនាងបានចែករំលែកនៅលើ Instagram Story ផ្ទាល់ខ្លួនថា វេជ្ជបណ្ឌិតបានធានា «ខ្ញុំគ្រាន់តែមានមេរោគរាតត្បាតតិចតួចប៉ុណ្ណោះ ។ ខ្ញុំបានសម្រាកនៅមន្ទីរពេទ្យមួយយប់ ហើយបានជាសះស្បើយឡើងវិញ»។
ទន្ទឹមគ្នានោះដែរ តារាស្រីវ័យ៤៦ឆ្នាំ ក៏បានថ្លែងអំណរគុណដល់ក្រុមវេជ្ជសាស្រ្ដសម្រាប់ការថែទាំយ៉ាងយកចិត្តទុកដាក់ និងថ្លែងអំណរគុណចំពោះមន្ទីរពេទ្យដែលបានផ្ញើកញ្ចប់អំណោយដ៏គិតគូរ។ នាងបានបន្ថែមថា «ខ្ញុំបានចេញពីមន្ទីរពេទ្យរួចហើយ។ គ្រូពេទ្យនិយាយថាខ្ញុំអាចញ៉ាំអ្វីដែលខ្ញុំចង់បាន» ។
តារាសម្តែង Joe Chen ត្រូវបានគេស្គាល់រហស្សនាមជាទូទៅថាជា «Queen of Idol Dramas» សម្រាប់តួនាទីនាំមុខរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយមដូចជា «The Prince Who Turns into a Frog» «Fated to Love You» និង «The Queen of SOP» ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Wang Xiaofei រិះគន់អតីតភរិយា នាង សានឆាយ ក្រោយរៀបការប្រពន្ធថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


