ជីវិតកម្សាន្ដ
តារាតៃវ៉ាន់ នាង Joe Chen រិះគន់បុគ្គលិកអាកាសចរណ៍ហុងកុង គ្មានវិជ្ជាជីវៈនិងប្រើសម្ដីឈ្លើយដាក់ភ្ញៀវ
តារាសម្ដែងតៃវ៉ាន់ នាង Joe Chen បានបង្ហោះសារយាងវែងអន្លាយនៅលើ Instagram ផ្ទាល់ខ្លួន រៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនដែលមានជម្លោះជាមួយបុគ្គលិកអាកាសចរណ៍ ដោយហៅបុគ្គលិកនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ថា ពួកគេមានអាកប្បកិរិយាគ្មានវិជ្ជាជីវៈ និងមិនគោរពការងារក្នុងអំឡុងពេលដំណើរការឡើងយន្តហោះ។

តារាសម្ដែងវ័យ៤៦ឆ្នាំ បានសរសេរនៅក្នុងគណនី Instagram របស់នាង ដោយពន្យល់បែបនេះថា «នេះជាលើកទីមួយរបស់ខ្ញុំដែលឃើញបុគ្គលិកជាន់ខ្ពស់ប្រើសម្ដីឈ្លើយបែបនេះ។ ពេលនាងកំពុងឡើងយន្តហោះទៅកាន់ទីក្រុង Adelaide ប្រទេសអូស្ត្រាលី។ បុគ្គលិកបានស្រែកហៅអ្នកដំណើរឡើងយន្តហោះជាបន្ទាន់»។
តារាល្បី Joe Chen បាននិយាយទៀតថា កន្លែងឡើងជិះគឺមានមនុស្សកកកុញ និងមានភាពវឹកវរដោយសារតែចំនួនអ្នកដំណើរច្រើន។ ប៉ុន្តែក្នុងពេលដែលស្ថានភាពកំពុងតែច្របូកច្របល់ និងការពន្យារពេលអាចយល់បានក្នុងកាលៈទេសៈបែបនេះ បុគ្គលិកមិនបានជួយដោយស្ងប់ស្ងាត់ទេ តែជំនួសមកវិញ ដោយការស្រែកដូចមនុស្សបាត់បង់ការអត់ធ្មត់។
តារាស្រីថែមទាំងបានសរសេរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃវិជ្ជាជីវៈក្នុងតួនាទីជួរមុខ ជាពិសេសនៅពេលទំនាក់ទំនងជាមួយអ្នកដំណើរ។ ក្នុងនោះនាង បញ្ចាក់ថា អ្នកដំណើរមិនគួររងទុក្ខដោយសារអារម្មណ៍មិនល្អរបស់អ្នកទេ។ នេះគឺជាការងាររបស់អ្នក និងជំនាញរបស់អ្នក។ ប្រសិនបើអ្នកមិនចេះអត់ធ្មត់ខ្លាំង អ្នកគួរតែទៅផ្ទះ ហើយសម្រាកចុះ។ អ្នកដំណើរគ្រាន់តែចង់ឡើងយន្តហោះដោយរបៀបរៀបរយ។ អ្នកទទួលបានប្រាក់ខែ ដើម្បីធ្វើការងារនេះ។
ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់តួតៃវ៉ាន់រូបនេះ បានកើតឡើងត្រឹមតែមួយខែ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិហុងកុងជាប់ចំណាត់ថ្នាក់ទី៦ ក្នុងបញ្ជីអាកាសយានដ្ឋានកំពូលទាំង១០០ របស់ពិភពលោកឆ្នាំ ២០២៥ របស់ Skytrax ដែលកើនឡើងពីចំណាត់ថ្នាក់ទី ១១ កាលពីឆ្នាំមុន។
គួរបញ្ចាក់ដែរថា នាង Joe Chen ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជា ម្ចាស់ក្សត្រីនៃ Idol Dramas សម្រាប់តួនាទីនាំមុខរបស់នាង នៅក្នុងរឿងភាគជាច្រើនដូចជា «The Prince Who Turns into a Frog» «Fated to Love You» និង «The Queen of SOP»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


