Connect with us

ព័ត៌មានជាតិ

ស្ថានភាពសុខភាពលោក គង់ សោភ័ណ្ឌធូរស្រាលគ្រោងវិល​មកស្រុកវិញ​ចុងសប្ដាហ៍នេះ

បានផុស

នៅ

​ស្ថានភាពសុខភាពរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានធូរស្រាលច្រើន ខណៈ​លោក​នឹងវិលមកស្រុកវិញនៅចុងសប្ដាហ៍នេះ។

លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែកប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែមិថុនា​នេះថា ​ស្ថានភាពសុខភាពរបស់លោកអភិបាលខេត្តមិនមានអ្វីធ្ងន់ធ្ងរនោះទេ គឺបានធូរស្រាលហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គង់ សោភ័ណ្ឌ មានអាការៈមិនស្រួលខ្លួន​បានវិលមុខដួលកាលពីថ្ងៃទី ១៦ ខែមិថុនា ក្នុងអំឡុងពេលជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋនៅស្រុកខ្សាច់​កណ្ដាល ខេត្តកណ្ដាលដោយសារលោកមមារញឹក​ការងារ កម្មវិធីជាមួយថ្នាក់ដឹកនាំ និងការងារគណបក្សក្នុង​ដំណើរឆ្ពោះទៅកាន់​ការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ដើមឡើយលោកអភិបាលខេត្តបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ហើយក៏ត្រូវបានក្រុមគ្រួសារ និងថ្នាក់ដឹកនាំសាលាខេត្តបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបន្តបញ្ជូនទៅទីក្រុងបាងកក ប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម