Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី តាមដានយកចិត្តទុកដាក់បំផុតជុំវិញការអនុម័តវិសោធនកម្មច្បាប់បោះឆ្នោត​

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា មានប្រសាសន៍នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣នេះថា ឯកឧត្តមបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតជុំវិញការពិភាក្សា និងអនុម័តច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ «បើទោះបីជាខ្ញុំត្រូវអវត្តមានពីអង្គប្រជុំដោយមានធុរៈចាំបាច់ ខ្ញុំបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនូវដំណើរការនៃការពិភាក្សា នៃសេចក្តីព្រាងច្បាប់មួយនេះ»។

រដ្ឋសភាកម្ពុជានៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនានា ដែលរួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ដើម្បីកែទម្រង់បទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធលក្ខខណ្ឌចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត។

យោងតាមខ្លឹមសារក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានរដ្ឋសភាអនុម័តទាំង​ស្រុងនៅថ្ងៃនេះ បានកំណត់ថា ករណីដែលមិនបានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នៅឆ្នាំ ២០២៣នេះ គឺពលរដ្ឋដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត នឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតចំនួន ៤ បន្តបន្ទាប់គ្នា។ 

១. ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅឆ្នាំ ២០២៤, ២. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤, ៣. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៦ ឆ្នាំ ២០២៧, ៤. ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៨ នៅឆ្នាំ ២០២៨។

សេចក្តីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត មានប្រាំបីមាត្រា ហើយសមាជិក-សមាជិការដ្ឋសភាចំនួន ១១១រូប​ ដែលបានចូលរួមក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តមាត្រាម្ដងៗមួយ និងបានអនុម័តទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតទាំងមូល ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម