ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ មានបំណងជួយបណ្ដុះបណ្ដាលសិស្ស-និស្សិតកម្ពុជា ឲ្យមានជំនាញផ្នែក AI
តំណាងរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញ RAC-IT Support បានជួបពិភាក្សាការងារជាមួយក្រុមការងារក្រុមហ៊ុន EMCAST ដែលជាក្រុមហ៊ុនអភិវឌ្ឍវិស័យបច្ចេកវិទ្យា AI មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានជួបពិភាក្សាការងារជាមួយការងារក្រុមហ៊ុន EMCAST កាលពីថ្ងៃទី ២២ ខែមិថុនា បានបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺពិនិត្យលទ្ធភាពសហការដើម្បីបើកមជ្ឈមណ្ឌលបណ្តុះបណ្តាល AI, បណ្តុះបណ្តាល STEM, បណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់សិស្ស-និស្សិត ឬផ្នែក TVET។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីបន្ថែមថា ក្រុមហ៊ុនខាងលើនេះ គឺមានមូលដ្ឋាននៅកូរ៉េខាងត្បូង ហើយទទួលបានមូលនិធិ (Fund) ពីទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA)។ ក្រុមហ៊ុននេះ បានមកវិនិយោគ និងបង្រៀនផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ ជាពិសេសទៅលើបច្ចេកវិទ្យា Artificial Intelligence (AI) ដែលហៅថា “ប្រាជ្ញាសិប្បនិម្មិត” ហើយការបណ្ដុះបណ្ដាលមិនគិតថ្លៃឡើយ ដោយចង់ជំរុញឲ្យយុវជនខ្មែរ មានចំណេះដឹងលើបច្ចេកវិទ្យា AI នេះ។

សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា នឹងបញ្ជូនមន្ត្រីជំនាញទៅសិក្សាស្វែងយល់នៅក្រុមហ៊ុន EMCAST សិន មុននឹងសម្រេចបែបណាទៅលើលទ្ធភាពសហការជាមួយគ្នានេះ។ លោកបណ្ឌិត យង់ ពៅ បានឲ្យដឹងបែបនេះថា «ខាងរាជបណ្ឌិត្យសភាកម្ពុជា ទទួលយកគំនិតនេះ ហើយរាជបណ្ឌិត្យសភាកម្ពុជា មុននឹងសម្រេចយ៉ាងណា គឺយើងសុំបញ្ជូនអ្នកជំនាញរបស់យើង ទៅ EMCASTហ្នឹងសិន ដើម្បីពិនិត្យមើលឲ្យច្បាស់លាស់ថា យើងអាចទាញកិច្ចសហប្រតិបត្តិការជាប្រយោជន៍សម្រាប់កម្ពុជាយើង ទៅលើអ្វីខ្លះ»?

បើតាមលោកបណ្ឌិត យង់ ពៅ ក្រុមហ៊ុននេះ មានបំណងចង់ជួយដល់សិស្ស-និស្សិតកម្ពុជា ឲ្យមានជំនាញផ្នែក AI ខណៈពិភពលោកទាំងមូលកំពុងត្រូវជំនាញទាំងនេះ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិដូចជាប្រព័ន្ធសុវត្ថិភាពឌីជីថល និងបច្ចេកទេសឌីជីថលផ្សេងៗទៀត បានយ៉ាងច្រើន។ ជាក់ស្ដែងប្រសិនបើកម្ពុជា គ្មានជំនាញ AI ច្បាស់ណាស់នឹងមិនអាចអភិវឌ្ឍទាន់ប្រទេសនៅលើសកលលោក និងមិនអាចចូលរួមក្នុងការប្រគួតប្រជែងការងារនៅលើឆាកអន្តរជាតិ បាននោះឡើយ។
នៅក្នុងជំនួបនោះដែរ លោក Jung Woung Kim អគ្គនាយកក្រុមហ៊ុន EMCAST មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ AI ឬ TVETនេះ ត្រូវប្រើរយៈពេល ៨ខែ។ បន្ទាប់មកអ្នកបណ្តុះបណ្ដាលនោះ អាចមានសមត្ថភាពសរសេរកូដក្នុងកម្រិតស្ដង់ដាអន្ដរជាតិ បានដោយខ្លួនឯង។
សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន EMCAST បានចុះកិច្ចព្រមពៀងទទួលយកគម្រោងនេះមកសិក្សាបន្ថែម និងគម្រោងរៀបចំបញ្ជូនមន្រ្តីជំនាញរាជបណ្ឌិតសភាកម្ពុជា ទៅសិក្សាសាកល្បងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI នៅឯក្រុមហ៊ុន EMCASTដោយផ្ទាល់ នៅឯប្រទេសកូរ៉េខាងត្បូង៕
អត្ថបទ៖ សួស សិត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


