ព័ត៌មានអន្ដរជាតិ
អាមេរិក ចង់ស្តារទំនាក់ទំនងយោធា ជាមួយចិន ឡើងវិញ
យោងតាមលោក Kurt Campbell ដែលបម្រើការជាអ្នកសម្របសម្រួលសម្រាប់តំបន់ឥណ្ឌា និងប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន (NSC) បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តវិធីសាស្រ្តផ្នែកការទូត លើការស្ដារឡើងវិញនូវបណ្តាញទំនាក់ទំនងផ្ទាល់ជាមួយប្រទេសចិន ដើម្បីការពារឧប្បត្តិហេតុឬគ្រោះថ្នាក់នាពេលអនាគត។

ដោយពិភាក្សាអំពីផលប៉ះពាល់ជាយុទ្ធសាស្ត្រនិងផ្នែកយោធានៃសម្ព័ន្ធមិត្ត AUKUS រវាងអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) កាលពីដើមសប្តាហ៍នេះ លោក Campbell និយាយថា វាមានសារសំខាន់ណាស់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីអនុញ្ញាតឲ្យមានការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយជាមួយនឹងកាលៈទេសៈដែលមិនមានចេតនាឬគ្រោះថ្នាក់ ឬគ្រោះមហន្តរាយ។
លោកបន្តថា “យើងនឹងបន្តបញ្ជាក់ពីហេតុផលដែលថា បណ្តាញទាំងនេះពិតជាមានសារសំខាន់ ជាពិសេសពេលដែលកងកម្លាំងរបស់យើង កាន់តែប្រឈមមុខដាក់គ្នា ហើយប្រតិបត្តិការនៅជិតគ្នា”។
លោក Campbell បន្ថែមថា ដំណើរទស្សនកិច្ចផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន គឺជាជំហានដ៏ល្អ សម្រាប់ផ្នែកការទូត។
គួរបញ្ជាក់ជាថ្មី លោក Blinken បានក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងរយៈពេល៥ឆ្នាំ ចំពេលទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបប្រទះបញ្ហាមួយចំនួន ដូចជាស្ថានភាពផ្លូវច្បាប់របស់តៃវ៉ាន់ ក៏ដូចជាការកើនឡើងសកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោននៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


