ព័ត៌មានអន្ដរជាតិ
អ្នកជំនាញចង្អុលទៅមូលហេតុមួយទៀត ធ្វើឲ្យយាន Titan ផ្ទុះ
បើតាមការលើកឡើងរបស់សាស្ត្រាចារ្យផ្នែកមេកានិច និងវិស្វកម្មសមុទ្រនៃសាកលវិទ្យាល័យ Plymouth លោក Jasper Graham-Jones ប្រាប់ទៅកាសែត Business Insider កាលពីចុងសប្តាហ៍ថា ការផ្ទុះយានជ្រមុជទឹក Titan ភ្លាមៗបន្ទាប់ពីការចុះមហាសមុទ្រ ក្នុងដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកកាលពីខែមុន ទំនងជាដោយសារតែ ស្នាមប្រេះតូចៗនៅតួយាន ដែលជាហេតុបណ្តាលឲ្យវាមិនអាចទប់ទល់នឹងសម្ពាធបាន ។

លោក Graham-Jones និយាយថា ការធ្វើដំណើរចុះទឹកកាន់តែជ្រៅ បានបង្កើតជាស្នាមប្រេះតូចៗនៅក្នុងសម្ភារ ធ្វើឲ្យយានរងសម្ពាធបន្តិចម្តងៗ រហូតធ្វើឲ្យវាផ្ទុះ។
បំណែកយានជ្រមុជទឹក Titan ត្រូវបានស្រង់ឡើងគោក ដោយឆ្មាំឆ្នេរសមុទ្រកាណាដាក្នុងទីក្រុង Newfoundland កាលពីដើមសប្តាហ៍មុន ដើម្បីឲ្យអ្នកជំនាញ និងអ្នកត្រួតពិនិត្យផ្សេងទៀត មើលឃើញផ្ទាល់ភ្នែកចំពោះយានទេសចរណ៍បាតសមុទ្ររបស់ក្រុមហ៊ុន OceanGate។

គួរបញ្ជាក់ជាថ្មី យានជ្រមុជទឹក Titan បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់មេ នៅផ្ទៃខាងលើ ពោលគឺរយៈពេលជាងមួយម៉ោង បន្ទាប់ពីចេញដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិកនៅថ្ងៃទី១៨ ខែមិថុនា ។
ទីបំផុត បំណែកយាន ត្រូវបានរកឃើញនៅ ៤ ថ្ងៃក្រោយមក ហើយអ្នកដំណើរ ៥ នាក់ដែលជិះក្នុងនោះ ស្លាប់ទាំងអស់ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush និងមនុស្ស ៤ នាក់ផ្សេងទៀត ដែលបានចំណាយប្រាក់ ២៥ ម៉ឺនដុល្លារក្នុងម្នាក់ សម្រាប់ការចុះទៅទស្សនាខ្មោចកប៉ាល់ទីតានិក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


