ព័ត៌មានអន្ដរជាតិ
កប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក គ្រោងបើកនៅឆ្នាំ២០២៤ តាមពិតធំជាងទីតានិក ៥ដង
កប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក ដែលមានឈ្មោះថា Icon Of The Seas គ្រោងនឹងបើកនៅខែ មករា ឆ្នាំ២០២៤ ខណៈវាមានសមត្ថភាពផ្ទុកអ្នកដំណើរ ៥៦១០ នាក់ និងសមាជិកនាវិក ២៣៥០ នាក់ ធំជាងទីតានិកដល់ទៅ ៥ ដងឯណោះ។

Icon Of The Seas គឺជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកថ្មី ដែលបង្កើតឡើងដោយក្រុមហ៊ុន Royal Caribbean International មានប្រវែង៣៦៥ ម៉ែត្រ (វែងជាងទីតានិកជិត១០០០ ម៉ែត្រ) ហើយមានទម្ងន់ប្រហែល ២៥០ ៨០០ តោន (ធ្ងន់ជាងទីតានិច ៥.៤ ដង) ខណៈដែលកប៉ាល់ទីតានិចមានទម្ងន់ត្រឹមតែ ៥០ ២១០ តោនប៉ុណ្ណោះ។
លើសពីទៀតសោត វាមានជាន់សរុប ២០ថ្នាក់, ភោជនីយដ្ឋាន, សាលតន្ត្រី បារ ៤០ ដូចជា បារ jazz បារព្យាណូ ហាងកាហ្វេ អាងហែលទឹក៧អាងទឹកក ៩ អាងហែលទឹក៦ធំបំផុត ស្លាយទឹកគឺជាកំណត់ត្រាពិភពលោកផងដែរ។
ក្នុងនោះផងដែរ កប៉ាល់ Icon Of The Seas ក៏មានទីលានវាយកូនបាល់ ព្រមទាំងធ្វើដំណើរឆ្លងកាត់ទីក្រុង Miami រដ្ឋ Florida ហុងឌូរ៉ាស ព័រតូរីកូ ម៉ិកស៊ិក ជាដើម។ ការជិះកប៉ាល់ Icon Of The Seas គ្រោងនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ នៅ Miami រដ្ឋ Florida ស្របពេលដែលការធ្វើដំណើរទាំងមូលនៅលើកប៉ាល់ចំណាយពេល ៨ ថ្ងៃ ៧ យប់ និងសម្រាប់មនុស្សម្នាក់គឺ ២១៥៣ ដុល្លារអាមេរិក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


