Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ឃុំខ្លួនបុរសម្នាក់ ​ដែលគំរាម​នាយក​រដ្ឋមន្ត្រី

បានផុស

នៅ

អាជ្ញាធរ​អ៊ីស្រាអែល ​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់ ​ដែលជាប់​សង្ស័យ​ថា ​គំរាម​លោក​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu បន្ទាប់ពីបុរសអាយុ ២៦ ឆ្នាំរូបនេះ បានទុកលិខិតមួយច្បាប់លើផ្នូររបស់បងប្រុសលោក Benjamin ឈ្មោះ Yoni នៅទីបញ្ចុះសពយោធា Mount Herzl ក្នុងទីក្រុង ហ្ស៊េរុយសាឡិម កាលពីថ្ងៃសៅរ៍ ទី១ ខែកក្កដា ។

លោក Benjamin Netanyahu (រូបថត៖ Getty Image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yonatan Yoni Netanyahu ត្រូវបានសម្លាប់ក្នុងឆ្នាំ១៩៧៦ អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងដ៏ល្បីល្បាញនៅទីក្រុង Entebbe នៃប្រទេស អ៊ូហ្គង់ដា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ប៉ូលិស និងទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដាថា ក្រោយពីមានការស៊ើបអង្កេតដឹកនាំដោយអង្គភាពប្រឆាំងអំពើពុករលួយរួចមក ប៉ូលិសឈានទៅដល់ការចាប់ខ្លួនអ្នករស់នៅទីក្រុង Kfar Saba ម្នាក់ ហើយពេលនេះក៏បាននាំខ្លួនជនសង្ស័យមកសាកសួរផងដែរ ។

ទន្ទឹមនោះ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានដាក់លិខិតគំរាមមួយនៅលើផ្នូររបស់លោក Yoni Netanyahu មែន ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានមួយចំនួនអះអាងថា បុរសម្នាក់នេះ មានប្រវត្តិជួបបញ្ហាសុខភាពផ្លូវចិត្ត ខណៈអាជ្ញាធរនឹងធ្វើការវាយតម្លៃផ្នែកវិកលចរិក ។

(រូបថត៖ Getty Image)

ក្នុងសំបុត្រនោះទាមទារឲ្យនាយករដ្ឋមន្ត្រី ដណ្តើមកាន់កាប់តំបន់ហ្គាហ្សា ដែលកងកម្លាំងអ៊ីស្រាអែលបានចាកចេញនៅឆ្នាំ ២០០៥ និងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅទីនោះ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែសំបុត្រនោះ បែរជាលើកឡើងឈ្មោះលោក Yoni Netanyahu ជំនួសវិញ ។

សំណេរក្នុងសំបុត្របានព្រមានទៀតថា “នាឡិកាកំពុងដើរថយក្រោយ នាយករដ្ឋមន្ត្រីនឹងមិនអាចនៅរស់ដល់ខួបកំណើតគម្រប់អាយុ ៧៤ ឆ្នាំនាខែតុលាខាងមុខបានឡើយ”។

គួរបញ្ជាក់ថា លោក​ Benjamin Netanyahu បានរងការគំរាមសម្លាប់ជាច្រើនលើកច្រើនសារ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំពេលនៃកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលបណ្តាលឲ្យផ្ទុះបាតុកម្មរាប់ខែនៅទូទាំងប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារសងសឹក ខណៈលោក Netanyahu គំរាមសត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ នាទីutes មុន

ស្តាប់ហើយព្រឺសម្បុរ! វឌ្ឍនៈ នាំចម្រៀងជាតិខ្មែរទៅឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ត្រូវបាញ់សម្លាប់ ពេលសម្រុកទៅយកជំនួយនៅ ហ្គាហ្សា

សន្តិសុខសង្គម៣៨ នាទីutes មុន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច​ឃុំ​ខ្លួនជនត្រូវចោទ៨នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

បច្ចេកវិទ្យា១២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២០ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម