ជីវិតកម្សាន្ដ
រតនៈ ពិសី ចាប់ផ្ដើមបញ្ចេញមុខកូនបំណុល ផ្អើលបណ្ដាញសង្គម ខណៈម្នាក់ៗ ជំពាក់រាប់សិបម៉ឺនដុល្លារ
តារាចម្រៀងសិចស៊ី រតនៈ ពិសី កន្លងមក ធ្លាប់បានបញ្ជាក់ឲ្យដឹងថា រឿងដែលថ្មីសម្រាប់នាងនាដើមឆ្នាំ ២០២៣ គឺ ចាត់វិធានការក្ដៅប្ដឹងទៅលើអ្នកជំពាក់លុយអត់សងចូលគុកទាំងអស់។ នាងថា កុំឃើញខ្លាដេក ថាខ្លាងាប់ ធ្វើទាំងអស់ មិនទុកទេ ម្ដងមួយៗ។

ប្រាកដណាស់ពាក់ព័ន្ធរឿងបំណុលរាប់សិបម៉ឺនដុល្លារដែលត្រូវគេជំពាក់នេះដែរ តារាស្រី រតនៈ ពិសី បានចាត់ទុកថាខ្លួនជាជនរងគ្រោះ ព្រោះត្រូវប្រឈមមុខចេញសងជំនួសគេ (សងជំនួសកូនបំណុល)។

យ៉ាងណាមិញទំនងដោយសារការអស់ភាពអត់ធ្មត់ ស្រីស្អាត រតនៈ ពិសី ថ្មីៗនេះ បានចាប់ផ្ដើមទម្លាយមុខកូនបំណុលរបស់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងនោះមានទាំងអ្នកសិល្បៈទៀតផង។

ជាមួយគ្នា នៃការបង្ហាញមុខកូនបំណុលនេះដែរ កញ្ញា រតនៈ ពិសី បានរម្លឹកដល់អ្នកលក់អនឡាញល្បីឈ្មោះ អឿន ម៉ូលីកា ដែលបច្ចុប្បន្នកំពុងជាប់ទោសនៅពន្ធនាគារដូច្នេះថា «គ្រាន់តែ Mo Lika ម្នាក់ ខ្ញុំអស់ជាង ១៨៤ ៥២០ ដុល្លារ តើអ្នកណាជួយខ្ញុំបានពេលនេះ? ខ្ញុំត្រូវសងគេដែរ»។ ចំណែកក្រៅពីនេះ ក៏ត្រូវបាន ពិសី បញ្ចេញអត្តសញ្ញាណជាបន្តបន្ទាប់ផងដែរ។

ជុំវិញរឿងនេះដែរ កម្ពុជាថ្មី នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ មិនទាន់អាចទាក់ទងដើម្បីសូមការបកស្រាយបន្ថែមពីកញ្ញា រតនៈ ពិសី បាននៅឡើយទេ។

សូមជម្រាបដែរថា រតនៈ ពិសី កន្លងមក តែងបង្ហើបពីបញ្ហាជួបរឿងពិបាកចិត្ត ព្រោះកូនតុងទីនបោកលើសេចក្ដីទុកចិត្ត ដោយជំពាក់លុយរាប់សិបម៉ឺនដុល្លារមិនព្រមសង។ ម្យ៉ាងទៀតជារឿយៗ នាងបានព្រមានប្រើវិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយចំពោះបុគ្គលទាំងនោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


