ព័ត៌មានជាតិ
ផ្ទុះធុងហ្គាសរថយន្តឆេះ បណ្តាលឲ្យមនុស្សក្នុងរថយន្តរបួស៣នាក់
បន្ទាយមានជ័យ ៖ ផ្ទុះធុងហ្គាសរថយន្តម៉ាកហាយឡេនឌឺពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-៩៥៦៧ បណ្តាលឲ្យមនុស្សជិះក្នុងរថយន្តរបួស៣នាក់ ចំណែកចំណែករថយន្តឆេះស្ទើរអស់ទាំងស្រុង នៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចលោកមេប៉ុស្តិ៍នគរបាលផ្សារកណ្ដាលបានប្រាប់ឲ្យដឹងបន្តទៀតមុនពេលកើតហេតុនោះ ស្ថិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកមេប៉ុស្តិ៍នគរបាលផ្សារកណ្ដាលបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រថយន្តដែលឆេះនោះមានម៉ាកហាយឡេនឌឺ អ្នកបើកមានឈ្មោះ សារ៉ាត កន្និកា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅចំនុចមណ្ឌល៦ ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល។
លោកមេប៉ុស្តិ៍នគរបាលផ្សារកណ្ដាលបានប្រាប់ឲ្យដឹងបន្តទៀតមុនពេលកើតហេតុនោះរថយន្តបានបញ្ចូលហ្គាសក្នុងរថយន្ត១៥គីឡូក្រាម ក្នុងការ៉ាសឈ្មោះ មុំ សុភក្រ័ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយពេលកំពុងបញ្ចូលហ្គាសក៏បានផ្ទុះហ្គាសរថយន្ត បណ្តាលឲ្យភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ បណ្តាលឲ្យឆាបឆេះតែម្តង។
ក្រោយពីកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចទាំងបី រួមនិងអាជ្ញាធរមូលដ្ឋាន បានបញ្ចេញថយន្តពន្លត់អគ្គិភ័យ១គ្រឿងជួយបាញ់ទឹកពន្លត់រថយន្តដែលឆេះនោះយ៉ាងសស្រាក់សស្រាំ មួយសន្ទុះក្រោយមកភ្លើងត្រូវរលត់ជាស្ថាពរដោយមិនឆេះឆ្លងដល់ផ្ទះអ្នកដទៃ។ លោកមេប៉ុស្តិ៍នគរបាលផ្សារកណ្ដាលបានប្រាប់ឲ្យដឹងបន្តទៀតថា។ ការខូចខាតមានឆេះរថយន្តស្ទើរអស់ទាំងស្រុង១គ្រឿង
អ្នកលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន និងមានមនុស្សរបួស៣នាក់ ១ឈ្មោះ សារ៉ាក កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសជើងទាំងសងខាង២ឈ្មោះហ៊ន់ សុវណ្ណារី អាយុ ៥ឆ្នាំ រងរបួស រលាកដៃជើង និងផ្ទៃមុខ៣ឈ្មោះហ៊ន់ ដាណេ អាយុ៧ឆ្នាំ រងបួសរលាកដៃជើងនិងផ្ទៃមុខបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង