ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តល់ដ្រូនឈ្លបយកការណ៍ “ឪម៉ាល់ខ្មៅ” ឲ្យអ៊ុយក្រែន ជាលើកដំបូង ក្នុងជំនួយថ្មី ៤០០លានដុល្លារ
កាលពីថ្ងៃអង្គារទី២៥ខែកក្កដា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមក្នុងទំហំទឹកប្រាក់ ៤០០ លានដុល្លារឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្តហោះគ្មានមនុស្សបើកផងដែរ ខណៈការវាយបករបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ីកំពុងបន្ត ។
កញ្ចប់ជំនួយថ្មីនេះ ក៏នឹងរួមបញ្ចូលសព្វាវុធមួយប្រភេទដែលសហរដ្ឋអាមេរិក មិនធ្លាប់ផ្តល់ឲ្យអ៊ុយក្រែនសោះផងដែរ ហើយនោះគឺដ្រូនឈ្លបយកការណ៍ “ឪម៉ាល់ខ្មៅ” ដែលផលិតដោយក្រុមហ៊ុន Teledyne FLIR Defense។

ក្រុមហ៊ុននិយាយថា ដ្រូន “ឪម៉ាល់ខ្មៅ” ដែលផលិតដោយន័រវេស នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការបរិច្ចាគដោយរដ្ឋាភិបាលអង់គ្លេស និងន័រវេស។ ក្រុមហ៊ុននេះ ទទួលបានកិច្ចសន្យាតម្លៃ ៩៣លានដុល្លារអាមេរិកកាលពីខែមេសា ដើម្បីផ្តល់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ខ្នាតតូច ដល់កងទ័ពសហរដ្ឋអាមេរិក។
លើសពីនេះ កញ្ចប់ជំនួយសព្វាវុធថ្មី រួមមាន គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធមីស៊ីលបាញ់ពីដីគោកទៅអាកាសកម្រិតខ្ពស់ (NASMS), ប្រព័ន្ធប្រឆាំងយន្តហោះ Stinger, គ្រាប់ជាច្រើនទៀតសម្រាប់ប្រព័ន្ធរ៉ុកកែតចល័តកម្រិតខ្ពស់ (HIMARS), យាន Stryker ព្រមទាំងមីស៊ីលនិងរ៉ុកកែតជាច្រើនប្រភេទទៀត។
គួរបញ្ជាក់ថា នេះគឺជាកញ្ចប់ជំនួយសន្តិសុខទី៤៣ហើយ ដែលសហរដ្ឋអាមេរិក ផ្តល់ឲ្យអ៊ុយក្រែន។ សរុបទៅ អាមេរិក បានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ៤៣ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយលុកនៅឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ត្រៀមបញ្ជូន រ៉ុកកែត “បិសាចជញ្ជក់ឈាម” ទៅឲ្យ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


