ព័ត៌មានអន្ដរជាតិ
ជំនិតលោក Zelensky ប្រឈមជាប់ពន្ធនាគារ៣ឆ្នាំ ព្រោះធ្វើពុតជាឈឺ ដើម្បីទៅដើរលេងនៅ ម៉ាល់ឌីវ
សមាជិកសភាអ៊ុយក្រែនម្នាក់ បានលាឈប់ពីការងារ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ បន្ទាប់ពីគាត់បានធ្វើពុតជាឈឺ ហើយសុំច្បាប់ឈប់សម្រាក ប៉ុន្តែបែរជានាំគ្រួសាររបស់គាត់ទៅដើរលេងនៅប្រទេសម៉ាល់ឌីវឯណោះវិញ ថ្វីបើអ៊ុយក្រែន ដាក់បម្រាមមន្ត្រីមិនឲ្យចាកចេញពីប្រទេសក៏ដោយ។

លោក Yuriy Aristov អាយុ៤៨ឆ្នាំ បានទៅប្រទេសប៉ូឡូញ ក្នុងដំណើរលក្ខណៈការងារ ប៉ុន្តែបន្ទាប់មកបានធ្វើពុតជាឈឺ ហើយលួចទៅសណ្ឋាគារលំដាប់ផ្កាយប្រាំឈ្មោះ Waldorf Astoria នៅលើកោះ Ithaafushi នៃប្រទេសម៉ាល់ឌីវ ឯណោះវិញ។
ស្របពេលប្រទេសមានសង្គ្រាម រដ្ឋាភិបាលទីក្រុងកៀវ បានដាក់បម្រាមមិនឲ្យមន្ត្រីចាកចេញពីប្រទេស ខណៈបុរសដែលមានអាយុពី១៨ទៅ៦០ឆ្នាំ ត្រូវការការអនុញ្ញាតជាពិសេស បើចង់ចាកចេញ។

ព័ត៌មាននេះ ក៏បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ផងដែរដោយលោកនិយាយថា “ការលួចទៅលេងកោះ ទៅលេងរមណីយដ្ឋានពេលដែលប្រទេសកំពុងមានសង្គ្រាម គឺជាការក្បត់ផ្ទៃក្នុង”។
ស្របពេលជាមួយគ្នានោះដែរ ការិយាល័យស៊ើបអង្កេតរដ្ឋ បានបើកសំណុំរឿងមួយ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំ ដែលអាចជាប់ពន្ធនាគាររហូតដល់បីឆ្នាំ។ សេវាសន្តិសុខអ៊ុយក្រែន(SBU) ក៏បានឆែកឆេរផ្ទះរបស់គាត់ផងដែរ កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដា។

សរុបមក លោក Aristov បានស្ថិតនៅក្រៅប្រទេសរយៈពេលមួយខែកន្លះមកហើយ គឺចាប់ពីថ្ងៃទី៥ខែមិថុនាដល់ថ្ងៃទី២២ខែកក្កដា។
ដោយឡែក សភាអ៊ុយក្រែនគ្រោងនឹងបោះឆ្នោតលើការលាលែងពីតំណែងរបស់លោក Aristov ដែលធ្លាប់ជាអនុប្រធានគណៈកម្មាធិការសន្តិសុខជាតិ ការពារជាតិ និងស៊ើបការណ៍សម្ងាត់ផងដែរ។
គាត់គឺជាជំនិតរបស់លោក Zelensky ដោយអ្នកទាំងពីរ ធ្លាប់ជាដៃគូនៅក្នុងអាជីវកម្មអាហារសមុទ្រ និងភោជនីយដ្ឋាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សកម្មជនបរិស្ថានវ័យក្មេងទៅជួបលោក Zelensky ដើម្បីរិះគន់ការបំផ្លិច បំផ្លាញរបស់ រុស្ស៊ី នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


