ព័ត៌មានជាតិ
មន្ត្រីនគរបាលជាតិ៧៤នាក់ ទើបមកពីវៀតណាមត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅខេត្តស្វាយរៀង
មន្ត្រីនគរបាលជាតិចំនួន៧៤នាក់ ជាសិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួតនិងពន្ធនាគារដែលទើបវិលត្រឡប់មកពីប្រទេសវៀតណាម ត្រូវបានក្រុមការងារមន្ទីរសុខាភិបាលខេត្តស្វាយរៀងយកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៅតាមវិធានរបស់ក្រសួងសុខាភិបាល។

លោក វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២៨មករានេះថាមន្ត្រីនគរបាលជាតិ៧៤នាក់នោះ ត្រូវបានក្រុមការងារយកទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនិងយកសំណាកចំនួន២ដងបើលទ្ធផលអវិជ្ជមានទើបយើងអនុញ្ញឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

លោកបានបន្តថា ក្នុងចំណោម៧៤នាក់នោះយើងបានបញ្ជួនទៅធ្វើចត្តាឡីស័កនៅមណ្ឌលបាវិតចំនួន១៨នាក់នៅមណ្ឌលចត្តាឡីស័កនៅស្វាយរៀងចំនួន៥០និង២នាក់ទៀតដែលមានអាការៈក្តៅខ្លួន ក្អកផ្តាសាយត្រូវបញ្ជួនមកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកជម្ភូដើម្បីពិនិត្យនិងតាមដានសុខភាពជាបន្ត។

គួរបញ្ជាក់ថា មន្ត្រីនគរបាលជាតិ៧៤នាក់នោះ ដឹកនាំដោយលោកវរសេនីយ៍ឯក អុល សុភ័ក្ត្រ នាយការិយាល័យផែនការ នៃនាយកដ្ឋានបុគ្គលិកបានធ្វើដំណើរពីប្រទេសវៀតណាមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ចូលមកប្រទេសកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួត និងពន្ធនាគារ នៅមហាវិទ្យាល័យតម្រួតប្រជាជន នៃក្រសួងនគរបាលវៀតណាម៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


