ជីវិតកម្សាន្ដ
កុល ដាវី និងស្វាមី ប្រកាសដាច់ខាតមិនទទួលផ្សាយល្បែងស៊ីសង ទោះតម្លៃខ្ពស់ក៏ដោយ
តារាចម្រៀងប្រុស-ស្រីរបស់ខ្មែរពីររូបទៀតហើយបានចេញមកប្រកាសរក្សាជំហរដាច់ខាតមិនទទួលផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសង ទោះបីក្នុងតម្លៃខ្ពស់បែបណាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់តារាចម្រៀងអ្នកនាង កុល ដាវី។

គេកត់សម្គាល់ថា ការប្រកាសឆន្ទៈរបស់តារាចម្រៀងអ្នកនាង កុល ដាវី នេះ បានធ្វើឡើងស្របពេលដែលថ្មីៗនេះ តារារៀមច្បងពហុជំនាញអ្នកនាង ខាត់ សុឃីម ចេញមកប្រកាសយ៉ាងដាច់ណាត់ពាក់ព័ន្ធការមិនទទួលផ្សព្វផ្សាយនូវពាណិជ្ជកម្មល្បែងស៊ីសង។ ការប្រកាសនេះទទួលបានការសរសើរ និងគាំទ្រភ្លូកទឹកភ្លូកដីពីមហាជនគ្រប់មជ្ឈដ្ឋាន។

ឆន្ទៈរបស់តារាចម្រៀងអ្នកនាង កុល ដាវី បានបញ្ជាក់ថា «ដូចគ្នាណាស់បង ប្ដីប្រពន្ធពួកខ្ញុំ ក៏មិនទទួលផ្សព្វផ្សាយដែរ ឲ្យតែទាក់ទងនឹងល្បែងស៊ីសងមានគេទាក់ទងមកអញ្ចឹងដែរ លុយក៏ចង់បានដែរ តែបើបានហើយបែរជាបំផ្លាញបងប្អូនប្រជាពលរដ្ឋខ្មែរខ្លួនឯង គឺដាច់ខាតមិនទទួលទេ ទោះបានតម្លៃថ្លៃខ្ពស់ប៉ុណ្ណាក៏ដោយ»។

តាមរយៈទង្វើរបស់អ្នកនាង កុល ដាវី និងស្វាមីលោក សុខ រក្សា ខាងលើនេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីសំណាក់មហាជន ដែលជាគំរូដ៏ល្អសម្រាប់សង្គមជាតិ។ ជាមួយនោះ បើតាមការកត់សម្គាល់នៅលើបណ្ដាញសង្គមមួយរយៈចុងក្រោយនេះ គេឃើញមានការរីកដុះដាលច្រើននូវប្រភេទល្បែង Game online ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


