Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុងមួយទៀត កំពុងវាយប្រហារប្រទេស ជប៉ុន

បានផុស

នៅ

ប្រទេសជប៉ុន កំពុងជួបប្រទះនឹងព្យុះទីហ្វុង Lan ខណៈក្រុមហ៊ុនអាកាសចរណ៍ និងរថភ្លើង បានលុបចោលសេវាកម្មនៅតំបន់កណ្តាលនៃកោះសំខាន់ ហើយផ្ទះរាប់ម៉ឺនខ្នង មិនមានអគ្គិសនីប្រើប្រាស់។

(រូបថត៖ Yomiuri Shimbun)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន (JMA), ព្យុះ Lan បាននាំមកជាមួយខ្យល់ល្បឿនអតិបរមា ១៣៩គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ 

ព្យុះនេះបានទៅដល់ឆ្នេរសមុទ្រនៃខេត្ត Wakayama នៅម៉ោងប្រហែល៩ព្រឹកថ្ងៃអង្គារទី១៥ខែសីហា បន្ទាប់មក ឆ្ពោះទៅភាគខាងជើងលើមជ្ឈមណ្ឌលប្រជាជនសំខាន់ៗនៃទីក្រុង Osaka និង Kyoto។

ស្របពេលជាមួយគ្នានេះ JMA បាន​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​ខ្លាំង ព្រមទាំង​ហានិភ័យ​នៃ​ទឹកជំនន់ ក៏ដូចជា​ការ​បាក់ដីផងដែរ នៅក្នុងតំបន់ខាងលើ។

(រូបថត៖ AFP)

ទន្ទឹមនោះ ក្រុមហ៊ុន Japan Airlines និង ANA Holdings បានលុបចោលជើងហោះហើរជាច្រើន។ ចំណែកក្រុមហ៊ុន West Japan Railway បានប្រកាសផ្អាកសេវារថភ្លើង Tokaido Shinkansen ពីទីក្រុង Nagoya ទៅ Osaka ក៏ដូចជាសេវា Sanyo Shinkansen ពី Osaka ទៅ Okayama។

មិនត្រឹមប៉ុណ្ណឹង ព្យុះទីហ្វុង Lan បានគំរាម រំខានដល់រដូវកាលធ្វើដំណើរដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ Obon ដែលជាពេលមនុស្សជាច្រើនឈប់សម្រាក ហើយវិលត្រលប់ទៅស្រុកកំណើតវិញ។

សូមបញ្ជាក់ ការមកដល់របស់ព្យុះទីហ្វុង Lan គឺកើតឡើងបន្ទាប់ព្យុះទីហ្វុង Khanun វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់មកធ្វើដំណើរទៅភាគខាងជើង វាយលុកកូរ៉េខាងត្បូង ចិន និងរុស្ស៊ីចុងបូព៌ា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre, CNA

ចុចអាន៖ ជប៉ុន ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសារព្យុះ Mawar

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម