ព័ត៌មានអន្ដរជាតិ
កាក់មាសអាយុកាល ២០០០ ឆ្នាំ រកឃើញនៅប្រទេសវ៉ែល ជារូបិយប័ណ្ណសម័យដែក
កាក់មាសអាយុកាល ២០០០ ឆ្នាំដែលរកឃើញនៅចន្លោះខែកក្កដា ឆ្នាំ ២០២១ ដល់ខែមីនា ឆ្នាំ ២០២២ ត្រូវបានអាជ្ញាធរប្រកាសថាជា “កំណប់ទ្រព្យ” ព្រោះនេះជាការរកឃើញរូបិយប័ណ្ណសម័យដែកដំបូងនៅលើកោះ Anglesey ក្នុងប្រទេសវ៉ែល ។

កាក់ “Staters” ជារូបិយប័ណ្ណក្នុងប្រទេសក្រិកបុរាណ ធ្លាប់ត្រូវបានគេជីកយកនៅចន្លោះ ៦០ ឆ្នាំមុនគ្រិស្តសករាជ និង ២០ ឆ្នាំមុនគ្រិស្តសករាជ ។ នៅលើកាក់មានរូបព្រះក្រិក Apollo លម្អដោយកម្រងផ្កានៅម្ខាង និងរទេះសេះពីរដែលមានអ្នកជិះនៅម្ខាងទៀត ។
ម៉្យាងទៀត កាក់ទាំងនេះទំនងជាត្រូវបានប្រើប្រាស់ដោយកុលសម្ព័ន្ធ Corieltavi ដែលរស់នៅក្នុងតំបន់កំឡុងសម័យដែក ។

លោក Lloyd Roberts ដែលជាអ្នករាវរកលោហៈនៅពីក្រោយការរកឃើញកាក់ បាននិយាយថា “ការស្វែងរករូបិយប័ណ្ណមាសតែងតែស្ថិតនៅលេខរៀងទី ១ ក្នុងបញ្ជីប្រាថ្នារបស់ខ្ញុំជានិច្ច ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានរកឃើញ កាក់មាសដំបូងបង្អស់នៃយុគសម័យដែក មិនធ្លាប់មាននៅក្នុងប្រទេសវ៉ែល” ។
ជាមួយគ្នានេះដែរ អ្នកជំនាញមកពី Gwynedd Archaeological Trust ប៉ាន់ស្មានថាកាក់មាសខាងលើប្រហែលជាគ្រឿងបូជាដល់ព្រះហើយ ទើបវាមកដល់ប្រទេសវ៉ែល ។

ជាក់ស្ដែងកាក់មាស Staters មានប្រភពចេញពីកន្លែងធ្វើប្រាក់កាក់ដែលបច្ចុប្បន្នគេស្គាល់ថាជា Lincolnshire ចក្រភពអង់គ្លេស ហើយផ្តល់នូវការយល់ឃើញអំពីពាណិជ្ជកម្ម និងទំនាក់ទំនងនៃសង្គមសម័យដែកទៀតផង ។

បន្ថែមពីលើនោះ សារមន្ទីរ និងវិចិត្រសាល Oriel Môn នៅកោះ Anglesey នឹងដាក់បង្ហាញនូវប្រាក់កាក់ឲ្យសាធារណជនទស្សនា ដើម្បីបង្អួតពីប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃតំបន់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អាល្លឺម៉ង់ចាប់ខ្លួនជនសង្ស័យ ៤ នាក់ ពីបទលួចកាក់មាសអាយុកាល ២០០០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


