កីឡា
គ្រូភ្នំពេញក្រោនប្រាប់ថា ត្រៀមខ្លួនរួចរាល់ប៉ះ Tampines Rovers ថ្ងៃពុធសប្តាហ៍នេះ
ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានយកឈ្នះ Young Elephants ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋម ពានរង្វាន់ AFC Cup ឆ្នាំ២០២៣ និងបន្តឡើងទៅវគ្គខ្វែងដែលត្រូវប៉ះក្រុមខ្លាំងសិង្ហបុរី Tampines Rovers FC នៅកីឡដ្ឋាន Jalan Besar ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៣ ដើម្បីរកក្រុមឈ្នះឡើងទៅវគ្គចែកពូល។

លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោនបានឲ្យដឹងថា ការត្រៀមខ្លួនកន្លងមកមិនមែនសម្រាប់តែការប្រកួតជាមួយក្រុមជើងឯកឡាវ Young Elephants ប៉ុណ្ណោះទេ ប៉ុន្តែជាការត្រៀមខ្លួនសម្រាប់ការជួបក្រុមសិង្ហបុរី Tampines Rovers FC ផងដែរ។
លោកបានលើកឡើងថា ៖«៣ប្រកួតចុងក្រោយរបស់ក្រុមសង្ហិបុរី Tampines Rovers FCគឺ ពួកគេបានចាញ់ទាំង៣ប្រកួត។ ពួកគេរបូតគ្រាប់បាល់ច្រើន តែពួកគេក៏ជាក្រុមល្អមួយដែរ។ ពួកគេលេងចូលចិត្តគ្រប់គ្រងបាល់ច្រើន ហើយក៏មានបច្ចេកទេសច្រើន។ ការប្រកួតនៅសិង្ហបុរីគឺត្រូវលេងលើស្មៅសិប្បនិម្មិត អីចឹងប្រហែលជាខ្ញុំត្រូវគិតបន្ទាប់»។
ក្លិប Tampines Rovers FC ដែលដឹកនាំដោយលោក Gavin Lee ជនជាតិសង្ហិបុរី ធ្វើមិនបានល្អទេសម្រាប់៥ប្រកួតចុងក្រោយគឺចាញ់៣ និងឈ្នះ២ ដោយរបូតគ្រាប់បាល់១៦គ្រាប់។ បច្ចុប្បន្នក្លិបនេះឈរនៅលេខ៣នៃតារាងពិន្ទុលីគកំពូលសង្ហិបុរី បន្ទាប់ពីប្រកួត២២លើក ឈ្នះ ១៣ ស្មើ៥ និង៤ មាន ៤៤ពិន្ទុ។

Tampines Rovers មានកីឡាករបរទេស៤រូបក្នុងនោះកីឡាករជប៉ុន២រូប កីឡាករម៉ុងតេណេហ្គ្រោ១រូប និងកីឡាករស៊ែប៊ី១រូប។
ក្រោយឈ្នះក្លិបបាល់ទាត់ Young Elephants របស់ឡាវ កីឡាករភ្នំពេញក្រោន Nieto បាននិយាយថា៖«ខ្ញុំសប្បាយរីករាយដែលបានឡើងទៅវគ្គបន្ត។ ខ្ញុំមានមោទនភាពចំពោះបាល់ទាត់នៅកម្ពុជា។ យើងនឹងបង្ហាញឲ្យបរទេសដឹងអំពីបាល់ទាត់នៅកម្ពុជាបន្ថែមទៀតក្នុងការប្រកួតនៅប្រទេសសិង្ហបុរី»។

ក្លិបទាំង២ធ្លាប់បានជួបគ្នាម្តងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ពេលនោះក្លិប Tampines Rovers បានយកឈ្នះក្លិប ភ្នំពេញក្រោន ដោយលទ្ធផល ៤-៣៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


