ព័ត៌មានអន្ដរជាតិ
លោក Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ វៀតណាម
សារព័ត៌មាន Politico បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅពាក់កណ្តាលខែកញ្ញាខាងមុខ ។

សារព័ត៌មាន Politico បានរាយការណ៍ ដោយដកស្រង់ប្រភពចេញពីមនុស្សចំនួន ៣ រូបដែលដឹងអំពីផែនការនៃកិច្ចព្រមព្រៀងនេះថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មី ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតបន្ទះឈីបតូចៗ និងបច្ចេកវិទ្យា AI ផងដែរ ។
ទោះយ៉ាងណា លោក Biden ក៏កំពុងថ្លឹងថ្លែងចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាខែកញ្ញាខាងមុខនេះផងដែរ បើទោះជាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះធ្លាប់បានលើកឡើងកាលពីខែសីហាថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដោយសារតែរដ្ឋាភិបាលទីក្រុងហាណូយចង់លើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចង់ក្លាយជាដៃគូដ៏សំខាន់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្នុងកិច្ចប្រជុំមួយកាលពីខែមេសា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានសម្តែងនូវបំណងចង់ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ កូរ៉េខាងជើង បញ្ចេញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះថ្មី ដើម្បីកម្ចាត់ការឈ្លានពានរបស់ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


