ព័ត៌មានអន្ដរជាតិ
ប្តីប្រពន្ធមួយគូនៅហាវ៉ៃ ប្រាប់មូលហេតុ ដែលផ្ទះគេឆេះខ្ទេច អត់តែឯង
មនុស្សជាច្រើនដឹងហើយថា ភ្លើងឆេះព្រៃលើកោះ Maui នៃរដ្ឋហាវ៉ៃ បានបង្កការបំផ្លិចបំផ្លាញធំធេង និងបណ្តាលឲ្យមនុស្សជាង១០០នាក់បាត់បង់ជីវិត។

ទោះបីជាយ៉ាងណាក៏ដោយ គ្រប់គ្នាបានបង្ហាញការភ្ញាក់ផ្អើល ចំពោះផ្ទះមួយដែល មិនមានប៉ះពាល់អ្វីសោះដោយសារភ្លើងឆេះព្រៃ ដល់ថ្នាក់មានអ្នកហៅថា នោះជាផ្ទះអព្ភូតហេតុទៀតផង។
រូបថតពីលើអាកាស បានបង្ហាញពីផ្ទះដំបូលក្រហម បង្ហាញខ្លួននៅកណ្តាលសំណល់ខ្ទេចខ្ទី ដែលដុតកម្ទេចដោយភ្លើងឆេះព្រៃ។

ហើយពេលនេះ ម្ចាស់ផ្ទះឈ្មោះ Dora Atwater Millikin និងស្វាមី Dudley Long Millikin បាននិយាយអំពីរឿងរ៉ាវ ដែលផ្ទះតម្លៃ៤លានដុល្លាររបស់ពួកគេអាចគេចផុត ពីអគ្គិភ័យបាន។
Dora បានប្រាប់កាសែត LA Times ថា វាជាផ្ទះឈើសឹងតែ១០០ភាគរយ ដូច្នេះវាគ្មានអ្វីអាចទល់ទល់ជាមួយភ្លើងបានទេ។ ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរ បានជួសជុលដោយប្តូរដំបូលជ័រ ទៅដាក់ដែកធ្ងន់វិញ ហើយកាត់មែកឈើជុំវិញផ្ទះ ក៏ដូចជាបោសសម្អាតស្លឹកឈើដែលជ្រុះ ដើម្បីការពារកុំឲ្យមានសត្វល្អិតច្រើន។

លោកស្រីនិយាយថា តាមពិតទៅ គាត់មិននឹកដល់រឿងការពារភ្លើងឆេះព្រៃអ្វីនោះទេ ប៉ុន្តែទីបំផុតវាអាចការសង្គ្រោះផ្ទះរបស់គាត់ ពីការបំផ្លិចបំផ្លាញទាំងមិនគួរឲ្យជឿ។ ពេលដែលភ្លើងឆេះព្រៃកើតឡើង លោកស្រីឃើញមានឈើឆេះរាលដាល ជាពិសេសផ្ទះដំបូលជ័រ។ រួចមកភ្លើងក៏ឆេះតាមមែកឈើនិងស្លឹកឈើលើដី ហើយក៏ឆេះចូលផ្ទះនានា។
ដូចនេះហើយ ការដែលគាត់កាត់មែកឈើកុំឲ្យមកប៉ះដំបូលផ្ទះ និងការបោសសម្អាតសម្រាមរួមទាំងស្លឹកឈើនៅលើដីផងដែរ ទើបធ្វើឲ្យផ្ទះរបស់គាត់រួចផុតពីអគ្គិភ័យ។
គួរបញ្ជាក់ថា យោងតាមព័ត៌មានចុងក្រោយអំពីអគ្គិភ័យនៅលើកោះ Maui, មនុស្សចំនួន១១៤នាក់ ត្រូវបាត់បង់ជីវិតខណៈ១០០០នាក់ នៅតែបាត់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូមួយ ត្រូវគេសង្ស័យថា ជាដើមហេតុបង្កភ្លើងឆេះព្រៃដ៏សាហាវនៅ ហាវ៉ៃ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


