ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសម្នាក់នៅ រុស្ស៊ី ត្រូវហ្វូងឆ្កែព្រៃវាយប្រហារ រហូតលោតចូលសមុទ្រ
កាលពីពេលថ្មីៗនេះ ហេតុការណ៍ដ៏កម្រមួយបានកើតឡើងនៅឆ្នេរសមុទ្រក្បែរតំបន់លំនៅដ្ឋាន នៃទីក្រុង Makhachkala (សាធារណរដ្ឋ Dagestan សហព័ន្ធរុស្ស៊ី) កាលពីថ្ងៃទី ២៧ខែសីហា ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាញអ៊ីនធឺណិត។
វីដេអូឃ្លិបនេះថតបានពីកន្លែងកើតហេតុ ក្មេងប្រុសម្នាក់ត្រូវឆ្កែមួយក្រុមវាយប្រហារនៅក្បែរឆ្នេរ។ ក្មេងនេះប្រៀបដូចជាអត្តពលិកអាជីព ប្រញាប់ប្រញាល់រត់គេចពីការតាមប្រមាញ់របស់ឆ្កែព្រៃយ៉ាងរហ័ស។
ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហ្វូងសត្វឆ្កែបានដេញតាមកន្លែងហើយហ៊ុំព័ន្ធជុំវិញក្មេងប្រុស។ ដោយប្រឈមមុខនឹងស្ថានការណ៍ស្ទើរតែជាប់គាំងដោយគ្មានផ្លូវចេញ ក្មេងនោះស្រាប់តែសម្រេចចិត្តលោតចូលទៅក្នុងសមុទ្រដើម្បីរកវិធីសង្គ្រោះខ្លួនឯង ដោយទុកសត្វឆ្កែឈរនៅលើច្រាំង។ ក្រោយមក ពួកវាបានរង់ចាំក្មេងប្រុសតូចនោះឡើងមកច្រាំងយូរពេក ទើបចាកចេញដោយអស់សង្ឃឹម។
ទោះយ៉ាងណា ត្បិតថាបានរត់គេចខ្លួនយ៉ាងឆ្លាតវៃក៏ដោយ មុនពេលលោតចូលសមុទ្រ ក្មេងប្រុសដដែលនេះ ត្រូវបានឆ្កែព្រៃខាំជាច្រើនកន្លែង។ បច្ចុប្បន្នស្ថានភាពសុខភាពរបស់ក្មេងរូបនេះ មិនត្រូវបានគេប្រកាសឲ្យដឹងឡើយ ។
យ៉ាងណាមិញ ក្រោយបង្ហោះវីដេអូឃ្លិបនេះរួចមក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអនឡាញ។ មនុស្សជាច្រើនមិនអាចជួយអ្វីបាន ក្រៅពីមានការភ្ញាក់ផ្អើលដែលស្ថានការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមិនខុសពីភាពយន្តបែបសកម្មភាពនោះទេ។ ក្នុងនោះ មានមតិចង់ដឹងជាច្រើនអំពីសុខភាពរបស់ជនរងគ្រោះ ក៏ដូចជាសរសើរពីភាពឆ្លាតវៃរបស់ក្មេងប្រុសនេះផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនម្នាក់ មានផ្លិតរោមសត្វជំនាន់រាជវង្សតម្លៃមហាសាល ប៉ុន្តែបើលក់នឹងជួបមហន្តរាយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ