ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ មានផ្លិតរោមសត្វជំនាន់រាជវង្សតម្លៃមហាសាល ប៉ុន្តែបើលក់នឹងជួបមហន្តរាយ
បុរសម្នាក់មកពីខេត្ត Hebei បានយកមរតកដែលជីតាប្រគល់ឲ្យ ដោយសុំអ្នកជំនាញវាយតម្លៃវត្ថុបុរាណជួយពិនិត្យ ខណៈអ្នកទស្សនាគិតថាវាជាប្រអប់ឈើធម្មតាប៉ុណ្ណោះ។ ប៉ុន្តែមួយភ្លែតសោះ មនុស្សគ្រប់គ្នាហាក់មានការភ្ញាក់ផ្អើល ដោយសារតែជាផ្លិតរោមសត្វនេះមានតម្លៃមហាសាល។

លោកបានបង្ហើបថា ផ្លិតរោមសត្វនេះមិនមែនជាវត្ថុរធម្មតានោះទេ។ ប៉ុន្តែវាជាវត្ថុបុរាណ និងជាកេរដំណែលរបស់ Zhuge Liang ដែលជាអ្នកនយោបាយដ៏ល្បីម្នាក់ក្នុងសម័យនគរទាំងបី។ ក្នុងនោះគាត់ថែមតាំងបញ្ជាក់ថា មិនមែនជាអ្នកស្នងមរតករបស់ Zhuge Liang តែគ្រួសាររបស់គាត់បានទទួលវាដោយចៃដន្យប៉ុណ្ណោះ។
ច្រើនឆ្នាំកន្លងទៅ មានទឹកជំនន់យ៉ាងខ្លាំងនៅស្រុកកំណើតរបស់គាត់។ ជីតារបស់បុរសចិនរូបនេះបានជួបអ្នកសុំទានម្នាក់ដែលស្លេកស្លាំង និងគួរឲ្យអាណិត។ ដូច្នេះ គាត់បាននាំអ្នកសុំទាននេះត្រឡប់ទៅផ្ទះ និងផ្តល់អាហារព្រមទាំងសំលៀកបំពាក់ល្អៗសម្រាប់ស្លៀក។ អ្នកសុំទានបានតបស្នងគុណធម៌របស់ជីតារបស់គាត់ជាមួយនឹងផ្លិតរោមសត្វ។
ចាប់តាំងពីពេលនោះមក គ្រួសាររបស់គាត់ក៏បានថែរក្សាវត្ថុនេះយ៉ាងប្រុងប្រយ័ត្នបំផុត។ វាត្រូវបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ជំនាន់របស់គាត់។ បុរសចិនដែលជាអ្នកថែរក្សាបន្តក៏ចង់ដឹងតម្លៃពិតរបស់វាដែរ។ ដូច្នេះហើយបានសម្រេចយកទៅឲ្យអ្នកជំនាញធ្វើការវាយតម្លៃ នឹងចង់ដឹងថា ផ្លិតនេះជាកំណប់បុរាណពិតប្រាកដឬយ៉ាងណា។
បន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្ន អ្នកជំនាញយល់ស្របថាផ្លិតរោមសត្វនេះ មើលទៅពិតជារបស់ Zhuge Liang ប៉ុន្តែវាមិនទំនងថានេះជាផ្លិតដែលគាត់កាន់នោះទេ។ តាមពិតវាប្រហែលជាមានប្រភពមកពីរាជវង្ស Qing បង្កើតឡើងដោយជាងសិប្បករ ។ ចំណុចទាញត្រូវបានធ្វើពីភ្លុកដ៏កម្រ។ ប៉ុន្តែវាក៏ជាវត្ថុបុរាណដែលទំនងជាមានតម្លៃយ៉ាងហោចណាស់ ១០ លានយន់ (១លាន៤សែនដុល្លារ )។
យ៉ាងណាក៏ដោយ អ្នកជំនាញក៏បានប្រាប់បុរសដដែលនោះថា “ខ្ញុំណែនាំអ្នកឲ្យប្រគល់វាទៅអាជ្ញាធរ។ ព្រោះប្រសិនបើអ្នកលក់វា នឹងប្រឈមមុខនឹងមហន្តរាយដ៏ធំ»។
យ៉ាងណាមិញ បុរសចិននៅតែមិនយល់ពីអត្ថន័យនៃការព្រមាននោះទេ។ បន្ទាប់មក អ្នកជំនាញបានពន្យល់ថា ដៃរបស់ផ្លិតធ្វើពីភ្លុកមិនមែនត្បូងថ្ម ដែលជារឿងធម្មតានៅក្នុងប្រទេសចិន ការកាន់កាប់និងជួញដូរភ្លុកដំរីគឺខុសច្បាប់។ ហើយអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ។ ដូច្នេះហើយបានណែនាំឲ្យប្រគល់វាទៅឲ្យសមត្ថកិច្ច ។
នៅពេលដែលគាត់បានឮរឿងនេះ បុរសនោះមានទឹកមុខច្របូកច្របល់ ដោយមិនដឹងថាត្រូវធ្វើយ៉ាងណា។ គាត់មិនដឹងថាអ្វីដែលអ្នកជំនាញនិយាយនោះត្រឹមត្រូវ ១០០ភាគរយ ដូច្នេះគាត់អាចសម្រេចចិត្តយកផ្លិតរោមសត្វតម្លៃ១លាននោះត្រលប់ទៅផ្ទះវិញ៕

ប្រែសម្រួល៖សាងស្រីល័ក្ខ
ចុចអាន៖ស្ត្រីម្នាក់នៅ ចិន ក្រោយសម្រាលកូនរួច ក្លាយជាលោកយាយវ័យ ៨០ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


