ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រទេសមហាអំណាច ៣ រូបនឹងមិនចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ឥណ្ឌូណេស៊ី
ប្រធានាធិបតីប្រទេសមហាអំណាចចំនួន ៣ រូបនឹងមិនអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ នេះនោះទេ ហើយប្រធានាធិបតីទាំង ៣ រូបនោះមានដូចជា លោក Joe Biden, លោក Xi Jinping និងលោក Vladimir Putin ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងមិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតានោះទេ ដោយនឹងបញ្ជូនអនុប្រធានាធិបតីលោកស្រី Kamala Harris មកអង្គុយកៅអីប្រជុំជំនួស ខណៈលោក Biden នឹងទៅប្រទេសឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៩-១០ ខែកញ្ញា ។
ចំណែកប្រទេសចិននឹងបញ្ជូនលោកនាយករដ្ឋមន្ត្រី Li Qiang មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៨ ជំនួសលោកប្រធានាធិបតី Xi Jinping ដែលក៏នឹងរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ីផងដែរ មុនបន្តដំណើរទៅចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 នៅប្រទេសឥណ្ឌា ។

ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏នឹងអវត្តមានក្នុងកិច្ចប្រជុំនោះផងដែរ ប៉ុន្តែនឹងបញ្ជូនលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តំណាងចូលរួមកិច្ចកំពូលអាស៊ីបូព៌ាដែលនឹងរៀបចំឡើងនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកំពុងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហើយនឹងមានការចូលរួមពីមេដឹកនាំ និងគណៈប្រតិភូមកពី ២១ ប្រទេស និងអង្គការអន្តរជាតិចំនួន ៩ ៕

អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ មកដឹងមូលហេតុដែលលោក សេតថា មិនចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


