ព័ត៌មានជាតិ
អ្នកលេងហ្វេសប៊ុកពេបជ្រាយពាក្យ «គ្រូជោគជ័យ» ខណៈលោក ឃីម សុខហេង លើកឡើងថា គ្រូស្ថិតក្នុងបេះដូងមនុស្សរាប់លាននាក់
លោក ឃីម សុខហេង គ្រូបណ្ដុះបណ្ដាលផ្នែកផ្លាស់ប្ដូរចិត្ដគំនិត និងភាពជាអ្នកដឹកនាំបានលើកឡើងថា ដូនតាខ្មែរពីដើមមកឱ្យតម្លៃទៅលើលោកគ្រូ អ្នកគ្រូ ប្រៀបដូចជាឪពុកម្ដាយទី២ សូម្បីតែរូបលោកជាកូនសិស្សក្នុងបេះដូងរបស់លោក គ្រូ សំខាន់ណាស់ ហើយអស្ចារ្យ គាត់ជាអ្នកលើកទឹកចិត្តផង និងបង្ហាញផ្លូវផង។
កន្លងមកបុគ្គលមួយចំនួនដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហាក់ពេបជ្រាយនឹងពាក្យ «គ្រូជោគជ័យ» បន្ទាប់ពីពួកគាត់សង្កេតឃើញបុគ្គលមួយចំនួនដែលជាអ្នកបណ្ដុះបណ្ដាលអប់រំផ្នត់គំនិតប្រព្រឹត្តកំហុស ឬខុសច្បាប់សង្គមជាដើម។

សម្រាប់លោក ឃីម សុខហេង កូនខ្លះឪពុកម្ដាយខ្លួនឯងពិបាកណែនាំប្រៀនប្រដៅ ប៉ុន្តែនៅពេលដែលយកទៅដល់ដៃគ្រូ គឺគាត់បែរជាស្ដាប់ កែខ្លួន អញ្ចឹងអត្ថន័យហ្នឹងហើយ ដែលលោក គ្រូអ្នកគ្រូបានក្លាយទៅជាបុគ្គលដ៍សំខាន់នៅក្នុងចិត្តរបស់អ្នកចេះដឹង នៅក្នុងចិត្តរបស់កូនខ្មែររាប់លាននាក់ ខណៈរូបលោកផ្ទាល់ក៏យល់ថា លោកគ្រូ អ្នកគ្រូមានតម្លៃអញ្ចឹងដែរ។
បើតាមលោក ឃីម សុខហេង កន្លងមក មានអ្នកធ្វើការនៅក្នុងក្រុមហ៊ុន គាត់គ្រាន់តែមានតួនាទី ឬបទពិសោធន៍ នៅពេលដែលគាត់ឡើងចែករំលែកក្នុងនាមជាវាគ្មិន អ្នកហ្នឹងឯងត្រូវបានគេហៅថា គ្រូដែរ តាមពិតគាត់គ្រាន់តែជាវាគ្មិនដែលគេអញ្ជើញមកពីក្រុមហ៊ុនណាមួយ។
លោក ឃីម សុខហេងបញ្ជាក់ថា «យើងគួរតែនាំគ្នាលើកពីគុណូបការៈរបស់លោកគ្រូអ្នកគ្រូឱ្យបានច្រើនយូរៗលុបពាក្យពេបជ្រាយអស់ហើយ ប្រៀបដូចជាទឹកខ្មៅមួយតក់ ២ តក់ យើងចាក់ទឹកសចូលទៅវាលុបបាត់អាខ្មៅហ្នឹងហើយ»។
លោក ឃីម សុខហេង ពន្យល់ថា ពាក្យជោគជ័យ ជាពាក្យដែលបានធ្វើអ្វីមួយបានផល ជោគជ័យគឺជាផលសម្រេចអ្វីមួយដែលយើងប៉ងប្រាថ្នា ឧទារហរណ៍ថា សិស្សមកពីជនបទខិតខំប្រឹងប្រែងរៀនចប់មហាវិទ្យាល័យ អាហ្នឹងគឺជោគជ័យ។
ទឹកចិត្តគ្រូ គឺចង់ឃើញកូនសិស្សរបស់គាត់ក្លាយទៅជាទំពាំងស្នងឬស្សី ក្លាយទៅជាបុគ្គលល្អនៅក្នុងសង្គម ហើយបើកូនសិស្សរបស់គាត់សម្រេចបានហើយនោះ គឺជាជោគជ័យរបស់គ្រូហើយដែលឃើញកូនសិស្សដើរនូវផ្លូវដែលត្រឹមត្រូវ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


