ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ បើរកឃើញភាពមិនប្រក្រតីពិត មែន លោក អ៊ី ម៉េងលាង ត្រូវប្រឈមការដាក់ទោស
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ការផ្អាកតួនាទីលោក អ៊ី ម៉េងលាង ជាបណ្ដោះអាសន្ន គឺបន្ទាប់ពីក្រសួងបានទទួលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការអនុវត្តការងាររបស់លោកក្នុងតួនាទីជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង។ អ្នកនាំពាក្យរូបនេះ ថា បើរកឃើញមានភាពមិនប្រក្រតីពិតមែន លោក អ៊ី ម៉េងលាង ត្រូវប្រឈមការដាក់ទោស។

កញ្ញា អ៊ឹម រចនា បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៧ ខែកញ្ញានេះ ថា ការសម្រេចផ្អាកតួនាទីលោក អ៊ី ម៉េងលាង ជាបណ្ដោះអាសន្ន គឺធ្វើឡើងបន្ទាប់ពីក្រសួងបានទទួលតម្រុយ និងភស្តុតាងមួយចំនួនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការអនុវត្តការងាររបស់លោក ក្នុងពេលបំពេញការងារជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង។
ទន្ទឹមនឹងការផ្អាកតួនាទីនេះ ត្រូវបានកញ្ញា អ៊ឹម រចនា បញ្ជាក់ឱ្យដឹងដែរថា ដោយមានការណែនាំពីលោករដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងបានរៀបចំឱ្យមានក្រុមប្រឹក្សាវិន័យមួយ ដើម្បីពិនិត្យ និងវាយតម្លៃលើករណីនេះ ហើយប្រសិនបើ រកឃើញ ថា មានភាពមិនប្រក្រតី ពិតប្រាកដមែននោះ ក្រុមប្រឹក្សាវិន័យ នឹងដាក់វិន័យតាមលក្ខន្តិកៈមន្ដ្រីរាជការទៅតាមកម្រិតនៃទោសកំហុស។
បើតាមសេចក្ដីសម្រេចរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ បានសម្រេចផ្អាកតួនាទី និងភារកិច្ចរបស់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជាបណ្ដោះអាសន្ន។ ការផ្អាកតួនាទីលោកប្រធានមន្ទីរកសិកម្មរូបនេះ មិនត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ឱ្យច្បាស់នូវមូលហេតុអ្វីឡើយ។

តែយ៉ាងណា តាមប្រភពព័ត៌មានមួយចំនួនបានលើកឡើងថា លោក អ៊ី ម៉េងលាង និងបក្ខពួកជាមន្រ្តីជលផល មានជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទសមុទ្រ ដោយបានចាប់ទូកនេសាទខ្យងស ចាប់ឡានដឹកខ្យងស ហើយមិនសរសេរវិក័យ បត្រផាកបង់ពន្ធជូនរដ្ឋត្រឹមត្រូវនោះទេ ពោលគឺចាប់យកដាក់ក្នុងហោប៉ៅខ្លួនឯង និងបក្ខពួកទៅវិញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


