ព័ត៌មានអន្ដរជាតិ
អ្នកឆ្លងកូវីដនៅថៃកើនលើស ២ ម៉ឺនករណី ក្រោយថ្ងៃនេះរកឃើញ ៨៣៦ ករណី និងស្លាប់ ២ នាក់បន្ថែម
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) នៅថ្ងៃអង្គារនេះបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨៣៦ ករណី និងការស្លាប់ចំនួន ២ នាក់ ក្នុងនោះ ៨១៩ ករណីជាករណីឆ្លងក្នុងសហគមន៍ និង ១៧ ករណីជាករណីនាំចូល ។
ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ ៨១៩ ករណីក្នុងនោះចំនួន ១០៩ ករណីបានកើតឡើងអ្នកដែលទៅទស្សនាតំបន់ដែលមានហានិភ័យខ្ពស់ ក្នុងនោះខេត្តសាមុតសាខនឈរនៅលើគេក្នុងបញ្ជីមានអ្នកឆ្លង ៩៩ ករណី ។ ចំណែក ១០ ករណីទៀតគឺកើតឡើងលើទារកអាយុ ២៦ ថ្ងៃម្នាក់ នៅទីក្រុងបាងកក ៧ ករណី និង ២ ករណីទៀតនៅខេត្ត Samut Songkhram ។

ទន្ទឹមនឹងនេះ ៧១០ ករណីកើតឡើងលើអ្នកកំពុងសម្រាកព្យាបាលក្នុងនោះ ៦៨៨ ករណីត្រូវបានរកឃើញនៅខេត្តសាមុតសាខន និង ២២ ករណីនៅទីក្រុងបាងកក ។
ចំណែកករណីនាំចូល ១៧ ករណីក្នុងនោះ ១០ ករណីគឺជាជនជាតិថៃបានវិលត្រឡប់មកពីប្រទេសស្វីស នីហ្សេរីយ៉ា សហរដ្ឋអាមេរិក កាណាដា និងម៉ាឡេស៊ី ។ រីឯ ៧ ករណីទៀតគឺជនជាតិស៊ុយអែតម្នាក់បានធ្វើដំណើរមកពីប្រទេសដាណឺម៉ាក ជនជាតិកាណាដាម្នាក់ បារាំង ២ នាក់ ស្វីស ២ នាក់ និងជនជាតិឥណ្ឌាម្នាក់បានហោះហើរពីប្រទេសរបស់ពួកគេរៀងៗខ្លួន ។

លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យរបស់ CCSA បាននិយាយថា ក្នុងនោះប្រទេសថៃក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ២ នាក់ទៀតផងដែរដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៩ នាក់ ។
ស្ត្រីជនជាតិថៃដែលមានជំងឺលើសឈាមអាយុ ៧៥ ឆ្នាំមានទីលំនៅនៅខេត្តសាមុតសាខនបានវិវត្តរោគសញ្ញាកាលពីថ្ងៃទី ២៥ ខែមករា បន្ទាប់ពីមានទំនាក់ទំនងជាមួយប្តីដែលឆ្លងជំងឺ ។ ដំបូងលោកស្រីមានរោគសញ្ញាតិចតួចប៉ុណ្ណោះ ។ លោកស្រីត្រូវបានគេបញ្ជាក់ថាតេស្តវិជ្ជមាននៅថ្ងៃទី ២៨ ខែមករានៅពេលលោកស្រីចាប់ផ្តើមមានការនឿយហត់ និងពិបាកដកដង្ហើម ។ លោកស្រីបានទទួលមរណភាពនៅមន្ទីរពេទ្យខេត្តសាមុតសាខននៅថ្ងៃទី ៣០ ខែមករា ។

ចំណែកអ្នកស្លាប់ម្នាក់ទៀតជាបុរសជនជាតិថៃអាយុ ៦៨ ឆ្នាំដែលមានជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមដំណាក់កាលចុងក្រោយបានទៅច្រៀងនៅបន្ទប់ខារ៉ាអូខេមួយកន្លែងនៅខេត្តសាមុតសាខន ។ គាត់មានអាការៈក្អក ហៀរសំបោរ និងឈឺសាច់ដុំកាលពីថ្ងៃទី ៣០ ខែធ្នូ ហើយគាត់ត្រូវបានបញ្ជាក់ថាតេស្តវិជ្ជមាននៅថ្ងៃទី ៧ ខែមករា ហើយបានស្លាប់នៅថ្ងៃទី ១ ខែកុម្ភៈ ។
គិតត្រឹមថ្ងៃអង្គារនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២០,៤៥៤ ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៩ នាក់ ។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១៥ ក្នុងបញ្ជីករណីឆ្លងលើពិភពលោក ។ សហរដ្ឋអាមេរិកឈរនៅលើគេក្នុងបញ្ជីដែលមានអ្នក ២៦.៩១ លាននាក់ បន្ទាប់មកគឺឥណ្ឌា ១០.៧៧ លាននាក់, ប្រេស៊ីល ៩.២៣ លាននាក់, រុស្ស៊ី ៣.៨៦ លាននាក់ និងចក្រភពអង់គ្លេស ៣.៨៣ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ចង់បានលាភសំណាងពេក ប្រជាជនថៃកាន់បាច់ផ្កាដេកក្នុងមឈូសដូចសាកសព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


