ព័ត៌មានអន្ដរជាតិ
សាលារៀនទាំងអស់នៅទីក្រុងមួយរបស់ថៃបើកមិនទាន់បានមួយម៉ោងត្រូវបិទវិញ ក្រោយសិស្សតេស្តវិជ្ជមានកូវីដ
សាលារៀនទាំង ១៥ នៅទីក្រុង Mae Sot ប្រទេសថៃត្រូវបានបញ្ជាឲ្យបិទកាលពីព្រឹកថ្ងៃចន្ទនេះពោលមិនដល់មួយម៉ោងផង បន្ទាប់ពីបើកសាជាថ្មី ក្រោយរកឃើញថាមានកុមារមួយចំនួនបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ។
ទីក្រុង Mae Sot ស្ថិតក្នុងខេត្ដ Tak នៃប្រទេសថៃជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ។
ថ្ងៃនេះជាថ្ងៃដំបូងដែលសាលារៀននៅទូទាំងប្រទេសថៃត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បន្ទាប់ពីរលកថ្មីនៃករណីឆ្លងជំងឺកូវីដ ១៩ បានរាយការណ៍ចាប់តាំងពីខែធ្នូបានធ្លាក់ចុះ ។

ប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា ការបញ្ជានេះធ្វើឡើង បន្ទាប់ពីអាជីវករម្នាក់នៅស្រុក Mae Sot បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Mae Sot រួមជាមួយមនុស្ស ២៥ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ ។
ប្រភពដដែលបាននិយាយថា “កាលពីយប់មិញថ្ងៃទី ៣១ ខែមករា លទ្ធផលតេស្តបន្ថែមបានបង្ហាញថាកុមារ ៥ នាក់ដែលទាក់ទងនឹងអ្នកជំងឺក៏ឆ្លងជំងឺនេះដែរ ។ ហេតុនេះហើយទើបបណ្តាលឲ្យមានការបិទសហគមន៍ដែលអ្នកជំងឺរស់នៅក៏ដូចជាសាលារៀនចំនួន ១៥ នៅក្នុងក្រុងផងដែរ” ។
គិតត្រឹមថ្ងៃចន្ទនេះខេត្ត Tak បានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៤៤ ករណីក្នុងអំឡុងពេលនៃការផ្ទុះឡើងថ្មីដោយមានអ្នកជំងឺ ៤៩ នាក់កំពុងត្រូវបានព្យាបាល ៩៣ នាក់បានជាសះស្បើយ និងមានមនុស្សស្លាប់ ២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


