ព័ត៌មានអន្ដរជាតិ
ចង់បានលាភសំណាងពេក ប្រជាជនថៃកាន់បាច់ផ្កាដេកក្នុងមឈូសដូចសាកសព
នៅក្នុងព្រះវិហារមួយនៅជាយក្រុងបាងកក អ្នកចូលរួមក្នុងពិធីសាសនាប្រចាំថ្ងៃបានកាន់បាច់ផ្កា ហើយដេកនៅក្នុងមឈូសរួចហើយទាញក្រណាត់ពណ៌សគ្របលើពួកគេនៅពេលព្រះសង្ឃសូត្រធម៌ ។
ប្រាសាទ Wat Bangna Nai នៅរដ្ឋធានីថៃទាក់ទាញមនុស្សជាង ១០០ នាក់ក្នុងមួយថ្ងៃដែលជ្រើសរើសធ្វើពិធីនេះដោយសង្ឃឹមថាវាអាចធ្វើឲ្យមានសំណាងល្អ ឬផ្តល់ឲ្យពួកគេនូវការចាប់ផ្តើមថ្មី អំឡុងពេលរោគរាតត្បាតនៃជំងឺកូវីដ ១៩ ។

អ្នកចូលរួមត្រូវចំណាយ ១០០ បាត (៣.៣០ ដុល្លារ) សម្រាប់ផ្កា ទៀន និងសម្លៀកបំពាក់ដែលជាផ្នែកមួយនៃពិធី ។
ពួកគេត្រូវធ្វើតាមការណែនាំរបស់ព្រះសង្ឃដោយដំបូងត្រូវបានដេកនៅក្នុងមឈូសដោយក្បាលរបស់ពួកគេបែរទៅទិសខាងលិចដូចជាសាកសពដែលត្រូវបានគេបញ្ចុះមុនគ្របក្រណាត់ដើម្បីបង្ហាញពីការកើតជាថ្មី ។

ម្ចាស់តូបលក់ម្ហូបអាហារម្នាក់ឈ្មោះ Nutsarang Sihard អាយុ ៥២ ឆ្នាំដែលចូលរួមក្នុងពិធីនេះបាននិយាយថា “ខ្ញុំសូមសារភាពថា ខ្ញុំតានតឹងក្នុងប៉ុន្មានថ្ងៃនេះ ពីព្រោះខ្ញុំរកប្រាក់ចំណូលបានតិចដោយសារជំងឺរាតត្បាត ហើយខ្ញុំប្រាកដថា អ្នករាល់គ្នានៅទីនេះមានអារម្មណ៍ដូចគ្នា” ។
លោក Nutsarang បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាខ្ញុំបានចាប់កំណើតឡើងវិញ បានរស់ឡើងវិញ ហើយក្លាយជាមនុស្សថ្មី” ។

អ្នកចូលរួមម្នាក់ទៀតនៅក្នុងពិធីនោះឈ្មោះ Chonlathit Nimimenwai អាយុ ២៣ ឆ្នាំបាននិយាយថា “នាងបានចូលរួមធ្វើពិធីនេះ ពីព្រោះគ្រូទាយម្នាក់បានប្រាប់នាងថាជីវិតរបស់នាងកំពុងស្ថិតក្នុងគ្រោះថ្នាក់” ។
នាងបាននិយាយថា “វាធ្វើឲ្យខ្ញុំមានអារម្មណ៍តានតឹង ។ នោះហើយជាមូលហេតុដែលខ្ញុំមកទីនេះ ព្រោះខ្ញុំចង់មានអារម្មណ៍ធូរស្បើយ” ។

វត្តជាច្រើននៅក្នុងប្រទេសថៃមានពិធីប្រហាក់ប្រហែលគ្នានេះ ហើយព្រះសង្ឃ Prakru Prapath Waranukij ដែលបានធ្វើពិធីនេះមានសង្ឃដីកាថា ខណៈដែលពិធីនេះទទួលបានការរិះគន់មួយចំនួនតាមអ៊ីនធឺណិត ព្រះតេជគុណយល់ថាវាមានសារៈសំខាន់ក្នុងការសមាធិអំពីការស្លាប់ ។
ព្រះតេជគុណ Prakru មានសង្ឃដីកាថា “វារំឭកមនុស្សថា ថ្ងៃណាមួយយើងនឹងស្លាប់ដូច្នេះយើងត្រូវប្រយ័ត្នអំពីរបៀបដែលយើងរស់នៅ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


