Connect with us

ព័ត៌មានជាតិ

រដ្ឋសភា បន្តកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា រដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ១១០រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី ១ នីតិកាលទី ៧ នាពេលនេះ មានចំនួន២ គឺ៖ ១-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងអធិការកិច្ច, ២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម