ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ព្រមានពលរដ្ឋខ្លួននៅ កាណាដា ឲ្យប្រយ័ត្ន
ប្រទេសឥណ្ឌា បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅឬរស់នៅក្នុងប្រទេសកាណាដា ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។
ការណែនាំនេះ ធ្វើឡើងមួយថ្ងៃ ក្រោយប្រទេសទាំងពីរ មានភាពតានតឹងជាមួយគ្នាកាន់តែខ្លាំង ដោយភាគីទាំងសងខាង បានបណ្តេញអ្នកការទូតគ្នាទៅវិញទៅមក ដើម្បីសងសឹក។
ប្រទេសកាណាដានិយាយថា ខ្លួនកំពុងស៊ើបអង្កេត ការចោទប្រកាន់ដ៏គួឲ្យជឿទុកចិត្តមួយ ដែលភ្ជាប់រដ្ឋឥណ្ឌា ទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh។
ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌាបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ ដោយហៅថា មិនសមហេតុផល។
កាលពីថ្ងៃពុធទី២០ខែកញ្ញា ក្រសួងការបរទេសឥណ្ឌានិយាយថា ខ្លួនបានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួន ដោយសារមើលឃើញពីការកើនឡើងនៃសកម្មភាពប្រឆាំងឥណ្ឌា និងឧក្រិដ្ឋកម្មស្អប់ខ្ពើមខាងនយោបាយ ក៏ដូចជាអំពើហិង្សាឧក្រិដ្ឋកម្មនៅក្នុងប្រទេសកាណាដា។
ជារឿយៗ រដ្ឋាភិបាលឥណ្ឌាបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការទាមទារដោយក្រុមផ្តាច់ខ្លួន Sikh នៅក្នុងប្រទេសលោកខាងលិច ដើម្បីបំបែកតំបន់ Khalistan ឬស្រុកកំណើត Sikh។
ចលនា Khalistan បានឡើងដល់កំពូលក្នុងប្រទេសឥណ្ឌាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយនឹងការបះបោរដ៏ហិង្សាមួយ នៅកណ្តាលរដ្ឋ Punjab ដែលភាគច្រើនជាជនជាតិ Sikh៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឥណ្ឌានិងកាណាដា តឹងសរសៃ.ក ដាក់គ្នា ពាក់ព័ន្ធការស្លាប់ មេដឹកនាំចលនាបំបែកខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


